នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងប៉េកាំង បានបង្ហាញក្តីសង្ឃឹមរបស់ពួកគេថានឹងមានសន្តិភាពនៅក្នុងតំបន់ ស្របពេលដែលយោធាចិន ចាប់ផ្តើមជុំថ្មីនៃសមយុទ្ធនៅជិតកោះតៃវ៉ាន់ ដោយពួកគេនិយាយថា វាគឺជាការព្រមានមួយដល់សកម្មភាពផ្តាច់ខ្លួនរបស់កម្លាំងឯករាជ្យកោះតៃវ៉ាន់ បើទោះបីជាសមយុទ្ធមួយនេះ ធ្វើឲ្យមានការថ្កោលទោសពីទីក្រុងតៃប៉ិ និងរដ្ឋាភិបាលសហរដ្ឋអាមេរិកដ៏ដោយ ។
កោះតៃវ៉ាន់គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យដែលចិនចាត់ទុកថាជាទឹកដីរបស់ខ្លួននោះ ស្ថិតក្រោមប្រុងជើងការ សម្រាប់ហ្គេមសង្រ្គាមមួយនេះ ចាប់តាំងពីសុន្ទរកថានៅថ្ងៃបុណ្យជាតិកាលពីសប្តាហ៍មុនដោយមេដឹកនាំរបស់ពួកគេ គឺលោក Lai Ching-te ។
សុន្ទរកថារបស់លោក Lai ត្រូវបានថ្កោលទោសដោយទីក្រុងប៉េកាំង ក្រោយរូបលោកនិយាយថា ចិនគ្មានសិទ្ធិជួសមុខឲ្យកោះតៃវ៉ាន់នោះឡើយ បើទោះបីជាលោកផ្តល់កិច្ចសហប្រតិបត្តិការជាមួយទីក្រុងប៉េកាំងក៏ដោយ ។
នៅទីក្រុងប៉េកាំង អ្នកស្រី Ya Haidan ដែលជាមេធាវីវ័យ ៣៣ឆ្នាំមួយរូប និយាយថា គាត់មិនចង់បានព្រឹត្តការណ៍អាក្រក់ដូចជាសង្រ្គាមកើតឡើងនោះឡើយ ប៉ុន្តែបើមានអ្វីមួយពិតជាកើតឡើងធ្វើឲ្យអន្តរាយដល់សិទ្ធិជាតិរបស់ចិន គាត់នឹងឈរខាងប្រទេសរបស់គាត់ ៕