អារ៉ាប៊ីសាអូឌីត គ្រោងបញ្ជូនការផ្គត់ផ្គង់ជំនួយចន្លោះពី ៦០តោន និង ៨០តោនជារៀងរាល់ថ្ងៃ ទៅកាន់ប្រទេសលីបង់

2024/10/14 11:58:00 pm        30

អារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃចន្ទនេះថា ពួកគេគ្រោងនឹងបញ្ជូនជំនួយមនុស្សធម៌ចន្លោះពី ៦០តោន និង ៨០តោនទៅកាន់ប្រទេសលីបង់ជារៀងរាល់ថ្ងៃ ។

យោងតាមការអះអាងរបស់លោកវេជ្ជបណ្ឌិត Salmer Albosairi គឺជាអ្នកនំាពាក្យរបស់មន្ទីរជួយសង្រ្គោះ និងជំនួយមនុស្សធម៌ព្រះមហាក្សត្រ Salman បានឲ្យដឹងថា គោលដៅរបស់រាជាណាចក្រមួយនេះ គឺដើម្បីសង្រ្គោះជីវិតមនុស្ស ការពារជីវិតអ្នកដែលរត់ភៀសខ្លួន ធ្វើឲ្យល្អប្រសើរឡើងគុណភាពជីវិតមនុស្សសម្រាប់ពលរដ្ឋលីបង់ជម្លៀសខ្លួនក្នុងប្រទេស ។

លោក Salmer និយាយថា គ្មានដែនកំណត់នោះទេសម្រាប់ជំនួយរបស់ពួកយើង ដែលនឹងបញ្ជូនទៅកាន់ប្រទេសលីបង់ ។ 

ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា បានផ្ទុះឡើងកាលពីរយៈពេល ១ឆ្នាំមុន ពេលដែលក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់មួយនេះ ផ្លោងគ្រាប់រ៉ុក្កែតលើទីតាំងឈរជើងរបស់អ៊ីស្រាអែល ជាការគាំទ្រក្រុមហាម៉ាស់ ពេលចាប់ផ្តើមសង្រ្គាមហ្កាហ្សា ហើយជម្លោះមួយនេះ បានឡើងកម្តៅខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។

ក្រសួងសុខាភិបាលលីបង់ និយាយកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនថា គិតត្រឹមថ្ងៃសុក្រ ចំនួនមនុស្សស្លាប់សរុបនៅលីបង់កើនឡើងដល់ ២.២៥៥នាក់ ចាប់តាំងពីជម្លោះបានកើតឡើង ។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ(UN) និយាយថា បច្ចុប្បន្នពលរដ្ឋលីបង់ បានជម្លៀសខ្លួនច្រើនជាងអំឡុងសង្រ្គាមធំចុងក្រោយបង្អស់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា កាលពីឆ្នាំ ២០០៦ ជាពេលដែលមនុស្សប្រហែល ១លាននាក់ បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm