ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង៖ ការព្រមានទៅកាន់កូរ៉េខាងត្បូង មិនមែនគ្រាន់តែជាវោហាស័ព្ទទេ

2024/10/14 11:59:31 pm        33

លោកស្រី គីម យ៉ូ ចុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានព្រមានទីក្រុងសេអ៊ូលមិនឲ្យការបញ្ជូនយានដ្រូនទៅកូរ៉េខាងជើងទៀតទេ ហើយថា ការព្រមាននេះ មិនមិនគ្រាន់តែជាវោហាស័ព្ទស្ត្រនយោបាយទេ។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានដកស្រង់សម្តីរបស់លោកស្រីថា៖«វាហាក់ដូចជាថា ក្រុមឧក្រិដ្ឋជន នៅទីក្រុងសេអ៊ូល នៅតែមិនយល់ពីស្ថានភាព ហើយគិតខុសថា នេះគ្រាន់តែជា «សង្រ្គាមពាក្យសម្តី"» ហើយបន្តការនិយាយគំរាមប៉ុណ្ណោះ»។

លោកស្រី បានបន្ថែមថា៖«ក្រុមឧក្រិដ្ឋជនយោធាកូរ៉េខាងត្បូង ត្រូវតែចៀសវាងពីការប្រថុយនឹងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនិងខ្វះការពិចារណានោះ។ ពួកគេ ត្រូវការធានាភ្លាមៗថា ការញុះញង់បង្កហេតុចូលទៅក្នុងដែនអាកាសនៃប្រទេសមួយផ្សេងទៀត នឹងមិនកើតឡើងម្តងទៀតទេ»។

ក្រសួងការបរទេសកូរ៉េខាងជើងកាលពីថ្ងៃសុក្រ បានទាមទារឲ្យទីក្រុងសេអ៊ូល បញ្ឈប់ការបញ្ជូនយានដ្រូន ទៅកាន់ប្រទេសកូរ៉េខាងជើង។ យោងតាមក្រសួងនេះ យានដ្រូនរបស់កូរ៉េខាងត្បូង បានឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងជើងចំនួនបីដង ក្នុងអំឡុងខែតុលា ដើម្បីពង្រាយខិត្តប័ណ្ណឃោសនា។ ទីក្រុងព្យុងយ៉ាងបានព្រមានថា យោធារបស់ខ្លួន នឹងដាក់«សព្វាវុធវាយលុក»ប្រុងជើងការជាស្រេច ដើម្បី«បំផ្លាញហេដ្ឋារចនាសម្ព័ន្ធយោធា នៅជិតព្រំដែនភាគខាងត្បូង ក្នុងទឹកដីនៃសាធារណរដ្ឋកូរ៉េ»។

យោធាកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃទី ១៣ ខែតុលាថា កូរ៉េខាងជើង នឹង «មើលឃើញរបបរបស់ខ្លួនត្រូវបញ្ចប់ ប្រសិនបើប្រទេសនេះ គំរាមកំហែងដល់សន្តិសុខរបស់កូរ៉េខាងត្បូង។ យោងតាមលោក Shin Won-sik ទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង ជម្លោះប្រដាប់អាវុធជាមួយកូរ៉េខាងត្បូង នឹងក្លាយជាអត្តឃាតមួយសម្រាប់ទីក្រុងព្យុងយ៉ាង។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm