យោធារុស្ស៊ី៖ មនុស្សជាង ៧.000នាក់ បានឆ្លងពីលីបង់ ចូលទៅក្នុងប្រទេសស៊ីរី

2024/10/15 12:19:11 am        42

លោក Oleg Ignasyuk អនុប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សានៃភាគីប្រឆាំង នៅក្នុងប្រទេស   ស៊ីរី (ផ្នែកនៃក្រសួងការពារជាតិរុស្ស៊ី) បាននិយាយថា មនុស្សជាង៧.000នាក់ បានឆ្លងពីលីបង់ ចូលទៅក្នុងទឹកដីស៊ីរី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។

លោក បាននិយាយថា៖«កាលពីថ្ងៃអាទិត្យ មនុស្ស ៧.១១២នាក់ បានឆ្លងកាត់ព្រំដែនរបស់ប្រទេសស៊ីរីពីប្រទេសលីបង់ តាមរយៈប៉ុស្តិ៍ត្រួតពិនិត្យគឺប៉ុស្តិ៍ Al-Arida, Al-Jawasiyeh, Al-Dabousiyah, Jisr Qamar និងប៉ុស្តិ៍ Jdaidet Yabous" ។

លោកក៏បាននិយាយផងដែរថា ក្នុងអំឡុងពេលថ្ងៃនោះ ដែលកងកម្លាំងអាកាសយានិករុស្ស៊ី បានធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងចំនួនពីរនៃការដាក់ពង្រាយក្រុមសកម្មប្រយុទ្ធ ដែលបានចាកចេញពីតំបន់ al-Tanf ដែលត្រូវបានគ្រប់គ្រងដោយសហរដ្ឋអាមេរិក ហើយកំពុងលាក់ខ្លួន នៅក្នុងតំបន់ពិបាកទៅដល់ ក្នុងតំបន់រដ្ឋបាល Deir ez-Zor ។

លើសពីនេះ តាមលើកឡើងរបស់លោក យន្តហោះរបស់ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បានរំលោភលើដែនអាកាសរបស់ប្រទេសស៊ីរី នៅក្នុងតំបន់ al-Tanf ចំនួន ១២ដង កាលពីថ្ងៃអាទិត្យ។

លោកបាននិយាយថា៖«យន្តហោះនៃក្រុមចម្រុះអន្តរជាតិប្រឆាំងភេរវករដែលដឹកនាំដោយសហរដ្ឋអាមេ   រិក បន្តបង្កើតស្ថានភាពគ្រោះថ្នាក់ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ឬឧបទ្ទវហេតុ និងធ្វើឲ្យស្ថានការណ៍នៅក្នុងដែនអាកាសរបស់ស៊ីរី កើនឡើងភាពតានតឹង»។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        34
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        46
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm