សារព័ត៌មាន Financial Times សរសេរដោយដកស្រង់សម្តីអ្នកជំនាញថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនផលិតអាវុធអ៊ឺរ៉ុប ដើម្បីផ្គត់ផ្គង់អ៊ុយក្រែន និងបំពេញឃ្លាំងស្តុក កំពុងត្រូវបានរារាំងដោយការពន្យារពេល និងខ្វះការវិនិយោគ។
យោងតាមលោក Jan Pie អគ្គលេខាធិការនៃសមាគមឧស្សាហកម្មអាកាសចរណ៍ សន្តិសុខ និងការពារជាតិនៃអឺរ៉ុប (ASD) កម្រិតផលិតកម្ម នៅតែខ្វះខាតនូវអ្វីដែលចាំបាច់ ជាពិសេស បន្ទាប់ពីការបណ្តាក់ទុនមិនគ្រប់គ្រាន់ជាច្រើនទសវត្សរ៍ នៅក្នុងមូលដ្ឋានឧស្សាហកម្មរបស់អឺរ៉ុប។ លោកបាននិយាយថា ដើម្បីផ្តល់ការគាំទ្រគ្រប់គ្រាន់ដល់អ៊ុយក្រែន យើងត្រូវទិញ និងផលិតនៅអឺរ៉ុបឲ្យបានច្រើន និងលឿនជាងមុន»។
លោក Guntram Wolff អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ Bruegel ជឿជាក់ថា លោកខាងលិចត្រូវការបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។ លោក បានចង្អុលបង្ហាញថា៖ «នេះគឺនិយាយអំពីការកសាងសមត្ថភាពឧស្សាហកម្មតាមខ្នាត និងអាចផលិតបានច្រើនឆ្នាំតាមខ្នាត»។ យោងតាមអ្នកជំនាញ ដើម្បីសម្រេចបាននូវគោលដៅ ឧស្សាហកម្ម ត្រូវការកិច្ចសន្យាយូរជាងនេះ ដើម្បីវិនិយោគ។
លោក Vegard Sande មកពីក្រុមហ៊ុន Nammo របស់ប្រទេសន័រវែស បាននិយាយថា៖«ប្រសិនបើយើងនឹងបង្កើនដើមទុនចាំបាច់ និងធ្វើការវិនិយោគដ៏ច្រើនដោយផ្អែកលើការបញ្ជាទិញ យើងត្រូវការទស្សន វិស័យរយៈពេល ១០ឆ្នាំ»។

