ប្រធានាធិបតីអ៊ីរ៉ង់ និងបារាំង ពិភាក្សាគ្នា ដើម្បីរកវិធីបញ្ចប់ជម្លោះរវាងក្រុមហេសបូឡានិងអ៊ីស្រាអែល

2024/10/15 01:11:21 am        111

ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian និងសមភាគីបារាំងលោក Emmanuel Macron កាលពីថ្ងៃអាទិត្យ បានស្វះស្វែងរកវិធី ដើម្បីបញ្ឈប់ជម្លោះ និងសម្រេចបានបទឈប់បាញ់រវាងក្រុមហេសបូឡានៅប្រទេសលីបង់ និងអ៊ីស្រាអែល។

នៅក្នុងការសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរ បានពិភាក្សាអំពីការវិវឌ្ឍចុងក្រោយបង្អស់ នៅអាស៊ីខាងលិច ជាពិសេសការកើនឡើងភាពតានតឹង នៅក្នុងប្រទេសលីបង់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។

លោក Pezeshkian បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់តែងតែចង់ឲ្យអាស៊ីខាងលិចជាតំបន់ដែលមានសុវត្ថិភាពរួចផុតសង្គ្រាម និងភាពតានតឹង ហើយស្វាគមន៍ចំពោះការបញ្ចប់អរិភាពនានា។

លោកបានបញ្ជាក់ថា អ៊ីរ៉ង់នឹងស្វាគមន៍ និងគាំទ្រចំពោះសំណើណាមួយ ដើម្បីធានាបាននូវភាពស្ងប់ស្ងាត់ សន្តិភាព និងស្ថិរភាពក្នុងតំបន់ ដោយអំពាវនាវឲ្យប្រធានាធិបតីបារាំង រួមជាមួយនឹងមេដឹកនាំរដ្ឋអឺរ៉ុបផ្សេងទៀត បន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ខំអ៊ីស្រាអែលឲ្យបញ្ឈប់ «អំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្ម»របស់ខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប និងប្រទេសលីបង់។

លោក Pezeshkian ក៏បានសរសើរដល់ការថ្កោលទោសរបស់រដ្ឋាភិបាលបារាំងចំពោះសកម្មភាពរបស់អ៊ីស្រាអែល នៅលីបង់ និងការអំពាវនាវរបស់ខ្លួន ឲ្យបញ្ចប់ការផ្តល់អាវុធដល់អ៊ីស្រាអែល។

សម្រាប់ផ្នែករបស់ខ្លួន លោក Macron បានអំពាវនាវដល់ប្រធានាធិបតីអ៊ីរ៉ង់ឲ្យគាំទ្រ «បន្ធូរបន្ថយភាពតានតឹងជាទូទៅ នៅក្នុងតំបន់ហ្កាហ្សា និងលីបង់ ដោយសង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់អ៊ីរ៉ង់ «ក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ក្នុងទិសដៅនេះ ជាមួយតួអង្គបង្កអស្ថិរភាព ដែលពេញចិត្តការគាំទ្ររបស់ខ្លួន»។ នេះបើយោងតាមការិយាល័យរបស់ប្រធានាធិបតីបារាំង។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm