សេចក្តីសង្ខេបមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញ Telegram របស់សេវាព័ត៌មានយោធា របស់ក្រុមហេសបូឡាបាននិយាយថា ក្រុមយុទ្ធជនហេសបូឡា បានវាយប្រហារលើមូលដ្ឋាននៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) នៅភាគខាងត្បូងប្រទេសលីបង់។
ចលនានេះ បាននិយាយថា យោធាអ៊ីស្រាអែល បានរងការវាយប្រហារដោយគ្រាប់រ៉ូកែតនៅជិតតំបន់ Al-Labouna និង Halet Warda ។ ពុំមានព័ត៌មានស្តីពីលទ្ធផលនៃវាយប្រហារនោះ ត្រូវបានផ្តល់ជូនទេ។
ក្រុមហេសបូឡា ក៏បានរាយការណ៍ពីការប៉ុនប៉ងរបស់ទាហានថ្មើរជើងរបស់អ៊ីស្រាអែល ដើម្បីឈានចូលជ្រៅទៅក្នុងប្រទេសលីបង់ ក្បែរភូមិ Markaba ជាទីដែលកងទ័ពនេះ បានរងការបាញ់ប្រហារដោយកាំភ្លើងធំ។
អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើគោលដៅយោធារបស់ក្រុម ហេសបូឡា នៅក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញា នៅពេលដែលខ្លួន បានបើកប្រតិបត្តិការ Northern Arrows។ គោលដៅដែលបានប្រកាសរបស់អ៊ីស្រាអែល គឺបង្កើតលក្ខខណ្ឌសុវត្ថិភាព នៅក្នុងតំបន់ភាគខាងជើងរបស់ប្រទេសនេះ ដើម្បីឲ្យអ្នកស្រុករាប់ម៉ឺននាក់ អាចត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។

