វិមានក្រឹមឡាំង និយាយនៅថ្ងៃចន្ទនេះថា សមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំរបស់អង្គការណាតូ ដែលបានចាប់ផ្តើមនៅថ្ងៃចន្ទនេះ កំពុងជំរុញភាពតានតឹងពាក់ព័ន្ធនឹងសង្រ្គាមក្តៅដែលកើតមាននៅប្រទេសអ៊ុយក្រែន ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា វាមិនអាចទៅរួចនោះទេក្នុងការចូលរួមកិច្ចប្រជុំអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក គឺជាអ្វីមួយដែលទីក្រុងវ៉ាស៊ីងតោន បានបង្ហាញសញ្ញាថា ខ្លួនស្វាគមន៍ ដោយសារមហាអំណាចនុយក្លេអ៊ែរលោកខាងលិកច ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលនៅក្នុងជម្លោះជាមួយរុស្ស៊ី ។
លោក Mark Rutteគឺជាអគ្គលេខាធិការសម្ព័ន្ធយោធាមួយនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា អង្គការណាតូ នឹងចាប់ផ្តើមសមយុទ្ធនុយក្លេអ៊ែរប្រចាំឆ្នាំ Steadfast Noon របស់ខ្លួននៅថ្ងៃចន្ទនេះ ។
ក្រុមមន្រ្តីអង្គការណាតូ និយាយថា យន្តហោះចម្បាំង F-35A និងយន្តហោះទម្លាក់គ្រាប់បែក B-52 ស្ថិតក្នុងចំណោមយន្តហោះចំនួន ៣០គ្រឿងមកពីប្រទេសចំនួន ១៣ ចូលរួមសមយុទ្ធ ធ្វើម្ចាស់ផ្ទះដោយប្រទេសបែលហ្ស៊ិក និងប្រទេសហូឡង់មួយនេះ ៕


