ទីភ្នាក់ងារព័ត៌មានរុស្ស៊ី រាយការណ៍ថា រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីលោក Andrei Belousov បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងនាថ្ងៃចន្ទនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក ។
យោធាចិន ចាប់ផ្តើមជុំថ្មីនៃហ្គេមសង្រ្គាមជិតកោះតៃវ៉ាន់នាថ្ងៃចន្ទនេះ ដោយពួកគេនិយាយថា វាគឹជាការព្រមានមួយចំពោះសកម្មភាពផ្តាច់ខ្លួនរបស់កម្លាំងឯករាជ្យកោះតៃវ៉ាន់ ហើយនិងធ្វើឲ្យមានការថ្កោលទោសពីទីក្រុងតៃប៉ិ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា អំឡុងដំណើរទស្សនកិច្ចនេះ លោក Andrei នឹងមានជំនួបជាមួយថ្នាក់ដឹកនាំនយោបាយ និងយោធារបស់ចិន ។
ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ី បានរាយការណ៍នៅព្រឹកថ្ងៃចន្ទនេះថា នាវាកងទ័ពជើងទឹករុស្ស៊ី និងចិន បានចាប់ផ្តើមល្បាតរួមគ្នា ក្រោយចូលរួមសមយុទ្ធកងទ័ពជើងទឹក Beibu/Interaction ឆ្នាំ ២០២៤ កាលពីខែកញ្ញា ៕


