ក្រសួងការពារជាតិកោះតៃវ៉ាន់ និយាយថា យន្តហោះយោធាចិន ១២៥គ្រឿង នាវាចម្បាំង ១៧គ្រឿង បានពាក់ព័ន្ធនឹងជុំថ្មីនៃហ្គេមសង្រ្គាមជិតកោះតៃវ៉ាន់នាថ្ងៃចន្ទនេះ ។
ក្រសួង និយាយថា កងកម្លាំងចិន ពុំបានចូលក្នុងតំបន់ជាប់ឆ្នេរសមុទ្រនោះទេ ហើយពួកគេកំពុងយកចិត្តទុកដាក់លើចលនារបស់កងកម្លាំងរ៉ុក្កែតចិន ។
យោធាចិន ចាប់ផ្តើមជុំថ្មីនៃហ្គេមសង្រ្គាមជិតកោះតៃវ៉ាន់នាថ្ងៃចន្ទនេះ ដោយពួកគេនិយាយថា វាគឹជាការព្រមានមួយចំពោះសកម្មភាពផ្តាច់ខ្លួនរបស់កម្លាំងឯករាជ្យកោះតៃវ៉ាន់ ហើយនិងធ្វើឲ្យមានការថ្កោលទោសពីទីក្រុងតៃប៉ិ និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ។
កងកម្លាំងភូមិភាគខាងកើតរបស់យោធាចិន និយាយថា សមយុទ្ធ Joint Sword-2024B បានធ្វើឡើងនៅច្រកសមុទ្រតៃវ៉ាន់ និងតំបន់ភាគខាងជើង ភាគខាងត្បូង និងភាគខាងកើតកោះតៃវ៉ាន់ ។
ក្រោយមក យោធាចិន បាននិយាយថា សមយុទ្ធយោធានេះ បានបញ្ចប់ហើយ ៕