ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០

2024/10/15 05:37:02 pm        253

ភ្នំពេញ៖ សម្តេចមហាបវរធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ ថ្ងៃបង្កើតកងពលតូចលេខ៧០ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីតាំងពីថ្ងៃបង្កើត រហូតមកទល់បច្ចុប្បន្ន កងពលតូចលេខ៧០ បានប្រឹងប្រែងព្យាយាម ជម្នះរាល់ឧបសគ្គ ក្នុងការបំពេញភារកិច្ច សម្រេចបានស្នាដៃជាច្រើន ក្នុងការកសាង និងពង្រឹងអង្គភាពរបស់ខ្លួន ឱ្យបានរៀបរយ និងរីកចម្រើនរឹងមាំជាលំដាប់ រួមចំណែក ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារសន្តិសុខ សុវត្ថិភាពជូនសង្គមជាតិ បានល្អប្រសើរ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កងពលតូចលេខ៧០ បានយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាល ធនធានមនុស្ស កសាងហេដ្ឋារចនាសម្ព័ន្ធ សិក្សាតាមប្រព័ន្ធ បច្ចេកវិទ្យាទំនើប និងខិតខំពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្ត ព្រមទាំងបានកសាងទីលានហ្វឹកហ្វឺនកម្រិតថ្នាក់ជាតិ បានចូលរួមការពាររាជធានីភ្នំពេញ ឱ្យមានសុខសុវត្ថិភាព និងបំពេញភារកិច្ចជាច្រើនទៀតទទួលបានលទ្ធផលគួរជាទីមោទនៈ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្ដិភាព មានតម្លៃដូចគ្នា សម្រាប់មនុស្សគ្រប់វ័យ និងគ្រប់ជំនាន់ ពីព្រោះបើសិនជាយើងបាត់សន្ដិភាពនោះប្រទេសជាតិ នឹងមានគ្រោះថ្នាក់ធំ។

-សម្តេចធិបតី៖ គុណតម្លៃនៃសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបាន នៃការរីកចម្រើនរបស់ប្រជាជាតិនីមួយៗ»។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដាំទៅដល់ឪពុកម្ដាយនិស្សិត ដែលកំពុងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល ទាំង២២០នាក់ សូមកុំមានការព្រួយបារម្ភ ខណៈបច្ចុប្បន្នពួកគេកំពុងឋិតនៅតំបន់សុវត្ថិភាព ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាប្រចាំចំពោះនិស្សិតខ្មែរនៅទីនោះជាប់ជាប្រចាំ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ប្រវត្តិសាស្រ្ដរបស់កម្ពុជា បានបញ្ជាក់អំពីតួនាទីរបស់កងទ័ព ជាពិសេសក្នុងដំណាក់កាលសង្គ្រាម ក្នុងនោះបើគ្មានកងទ័ពក៏គ្មានការធ្វើរដ្ឋប្រហារឆ្នាំ១៩៧០ ហើយបើគ្មានកងទ័ពក៏មិនអាចបញ្ចប់សង្គ្រាមបានដែរ ដូច្នេះកងទ័ពបានដើរតួនាទីសំខាន់ណាស់ ក្នុងការរក្សាសន្ដិភាព និងនិរន្តរភាពជាតិ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ស្មារតីជាតិនិយមដែលជ្រុលនិយម គឺជាគ្រោះថ្នាក់ ជាពិសេសការប្រមូលផ្ដុំគ្នាប្រឆាំងរដ្ឋអំណាច ប្រឆាំងរដ្ឋាភិបាល ដែលនេះ ជាអំពើជ្រុលនិយម ដែលឈានទៅដល់ការដុតប្រទេស បង្កើតអស្ថិរភាពជាតិ ដូចជាករណីថ្ងៃទី១៨ សីហា ឆ្នាំ២០២៤ កន្លងទៅ បើសិនជាមិនអាចបង្ក្រាបទាន់ពេលស្ថានភាពនោះ អាចឈានទៅដល់ការបង្កអស្ថិរភាពជាតិឡើងបាន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មកដល់ម៉ោងនេះ កម្ពុជាបានបញ្ជូនកងទ័ពរក្សាសន្ដិភាពជាង ១ ម៉ឺននាក់ ទៅចូលរួមក្នុងបេសកកម្មរក្សាសន្ដិភាពក្រោមឆត្រអង្គការសហប្រជាជាតិ (UN)។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋមន្រ្ដីក្រសួងការពារជាតិ តាមដានស្ថានការណ៍ឱ្យជាប់ចំពោះសង្គ្រាមនៅប្រទេសលីបង់ ខណៈកងទ័ពមួកខៀវរបស់កម្ពុជា ក៏កំពុងមានវត្តមាននៅទីនោះផងដែរ។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកងកម្លាំងកងទ័ពទាំងអស់ដែលមានស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។ សម្ដេចធិបតីអំពាវនាវដល់កងទ័ពទាំងអស់ សូមបន្តស្មារតីស្មោះត្រង់ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ជាបន្តទៅទៀត។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលបានសម្រេចផ្ទេរការងារបញ្ជូនកងកម្លាំងរក្សាសន្តិភាពកម្ពុជា ពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាអ្នកទទួលខុសត្រូវដឹកនាំលើការសម្របសម្រួលបញ្ជូនកងកម្លាំងកម្ពុជា ទៅចូលរួមរក្សាសន្តិភាពនៅក្រៅប្រទេសក្រោមឆត្រអង្គការសហប្រជាជាតិវិញ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការងារនេះត្រូវមានរដ្ឋលេខាធិការ មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចូលរួមសហការ ដើម្បីឱ្យការងារនេះដំណើរការទៅដោយរលូនដូចមុន។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ សូមយកចិត្តទុកដាក់ និងជំរុញការហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរ ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍមរតកដូនតា។

-សម្ដេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំដល់រដ្ឋមន្រ្ដីក្រសួងការពារជាតិ ត្រូវគិតគូឱ្យបានសព្វគ្រប់ចំពោះសុខទុក្ខរបស់បងប្អូនកងទ័ព ជាពិសេសគិតគូរលើសម្ភារប្រើប្រាស់ ការហូបចុក និងប្រាក់បៀវត្សរបស់កងទ័ព។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យកងទ័ព និងកងកម្លាំង​ទាំងអស់ យកចិត្តទុដាក់លើការប្រយុទ្ធប្រឆាំងការកាប់បំផ្លាញធនធានធម្មជាតិ បទល្មើសគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋ កុំទៅចូលរួមកាប់ទន្រ្ទានព្រៃឈើដោយខុសច្បាប់ រដ្ឋាភិបាលនឹងផ្ដល់ដីជូនដល់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ។ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានព្រមានថា អ្នកដែលក្លែងឯកសារកាត់ឆ្វៀលដី នឹងត្រូវប្រឈមជាមួយផ្លូវច្បាប់។

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        117
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm