អ៊ីស្រាអែល បាញ់ស្រោចលើជំរំតង់ពលរដ្ឋហ្កាហ្សាសម្លាប់មនុស្សជាច្រើន ខណៈការវាយឆ្មក់លើភាគខាងជើងកាន់តែខ្លាំង

2024/10/15 05:53:14 pm        159

ជនភៀសខ្លួនប៉ាឡេស្ទីនបានជួបហេតុការណ៍ដ៏រន្ធត់ដោយសារភ្លើងឆេះជំរំតង់របស់ពួកគេនៅព្រឹកថ្ងៃចន្ទ ១៤តុលាសប្ដាហ៍នេះ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំមន្ទីរពេទ្យ អាល់ អាកសា (Al Aqsa) នៅកណ្តាលដែនដីហ្កាហ្សា។

ក្រុមគ្រូពេទ្យបានរាយការណ៍ថា មនុស្ស២៧នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស ខណៈពលរដ្ឋនិយាយថាគ្មានសុវត្ថិភាពទេ មិនថាជាមន្ទីរពេទ្យ សាលារៀន ឬកន្លែងណាក៏ដោយក្នុងតំបន់ហ្កាហ្សានេះ។ពួកគេមនិយាយថា ជិត៥ថ្ងៃមកនេះ អ៊ីស្រាអែល បានវាយប្រហារលើសាលារៀន ហើយថ្ងៃនេះពួកគេវាយប្រហារស្រោចលើជំរំតង់ជនភៀសខ្លួន ដូចឃើញស្រាប់ហើយ តើយើងអាចធ្វើយ៉ាងណា?

ចំណែកយោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារក្រុមសកម្មប្រយុទ្ធដែលធ្វើប្រតិបត្តិការពីមជ្ឈមណ្ឌលបញ្ជាការមួយនៅក្នុងបរិវេណនោះ។ អ៊ីស្រាអែលបានចោទក្រុមហាម៉ាសថាបានប្រើគ្រឿងបរិក្ខារស៊ីវិលក្នុងគោលបំណងយោធា ដែលហាម៉ាសបដិសេធ។ការវាយប្រហារនេះបានកើតឡើង ខណៈកងកម្លាំងអ៊ីស្រាអែល បានពង្រីកការវាយឆ្មក់របស់ពួកគេចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង។ក្រុមអ្នកស្រុកបាននិយាយថា យោធាបានទម្លាក់គ្រាប់បែកកាត់ផ្ដាច់តំបន់ជាច្រើននៅចុងភាគខាងជើងនៃតំបន់រងការឡោមព័ទ្ធនេះ រួមទាំងជំរំ ចាបាលីយ៉ា (Jabalia) ដែលជាជំរំជនភៀសខ្លួនជាប្រវត្តិសាស្ត្រដ៏ធំបំផុតរបស់ដែនដីហ្កាហ្សាផងដែរ។

យោធាអ៊ីស្រាអែលបាននិយាយមុននេះថា ខ្លួនបានបញ្ជាឱ្យមានការជម្លៀសនៅក្នុងតំបន់មួយចំនួន រួមទាំងមន្ទីរពេទ្យ Kamal Adwan ផងដែរ។

ក្រុមហាម៉ាសបាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលទៅលើផ្ទះជនស៊ីវិល និងជម្រកសម្រាប់ជនភៀសខ្លួនក្នុងបំណងបង្ខំអ្នកស្រុកឱ្យចាកចេញពីតំបន់ហ្កាហ្សាម្តងហើយម្ដងទៀត ដែលអ៊ីស្រាអែលបដិសេធ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm