ប្រធានាធិបតីប្រទេសគុយបា លោក Miguel Diaz-Canel បានដឹកនាំការធ្វើបាតុកម្ម គាំទ្រប៉ាឡេស្ទីននៅទីក្រុងឡាហាវ៉ាន់ កាលពីថ្ងៃចន្ទ។
ក្រុមបាតុករ បានចេញធ្វើបាតុកម្មនៅតាមដងផ្លូវ Malecon ទាមទាររកសន្តិភាពនៅតំបន់ហ្កាហ្សា។

លោក Fernando Gonzalez Llort ប្រធានអង្គការមិត្តភាពគុយបាជាមួយប្រជាជន (ICAP) បាននិយាយថា «ថ្ងៃនេះប្រទេសគុយបា ស្នើសុំឱ្យបញ្ចប់អំពើប្រល័យពូជសាសន៍ ដែលយើងតែងតែនៅក្បែរពលរដ្ឋប៉ាឡេស្ទីនជានិច្ច»។

អ៊ីស្រាអែល បានចាប់ផ្តើមការវាយលុកប្រឆាំងក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.២០០នាក់ ហើយមនុស្សប្រហែល២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរទៅកាន់តំបន់ហ្កាហ្សា នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល ហើយ យោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា រហូតមកដល់ពេលនេះ ពលរដ្ឋប៉ាឡេស្ទីនជាង ៤២.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែល និងបណ្តាលឲ្យកម្ទេចកម្ទីរអគាររាបដល់ដី នៅក្នុងតំបន់ហ៊ុមព័ទ្ធមួយនេះ។