សហភាពអឺរ៉ុប ចង់ឱ្យបណ្តាប្រទេសដទៃទៀតធ្វើឲ្យបានល្អដូចកម្ពុជា សម្រាប់វិស័យ​សកម្មភាពមីន

2024/10/15 09:58:52 pm        198

សហភាពអឺរ៉ុប ចង់ឱ្យប្រទេសដទៃទៀត ធ្វើបានល្អដូចកម្ពុជាសម្រាប់វិស័យសកម្មភាពមីន។ នេះ​ជា​​ការលើកឡើងរបស់លោកស្រី Lotte Knudsen ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅ​អង្គការ​សហ​ប្រជាជាតិ នៅទីក្រុងហ្សឺណែវ ក្នុងជំនួបទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ នារសៀលថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ជំនួបនេះ ក៏មានការ​ចូលរួ​ម​ពី​ព្រះ​អង្គ​ម្ចាស់ Mired Raad Zeid Al-Hussein ប្រេសិតពិសេស​នៃ​អនុ​សញ្ញា​ហាម​ប្រាម​ការ​ប្រើប្រាស់​គ្រាប់​មីន​ប្រឆាំងមនុស្សផងដែរ។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់សហភាពអឺរ៉ុប​ចំពោះ​ការ​រួម​ចំណែក​គាំទ្រដល់ភាពជាប្រធានអនុសញ្ញាអូតាវ៉ារបស់កម្ពុជា និងការធ្វើជាម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​ឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នា​ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ ក៏ដូចការគាំទ្រដល់ការអនុវត្តរបស់អនុសញ្ញាអូតាវ៉ា ផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រធានអនុសញ្ញាអូតាវ៉ា ក្នុងនោះដូចជា សកម្មភាពនៃការកៀរគរ​រដ្ឋ​មិនមែន​ភាគី​ឱ្យ​ចូល​រួម​ជា​រដ្ឋ​ភាគីអនុសញ្ញា, ការស្វែងរកការបោះឆ្នោត​គាំទ្រ​ដល់​សេចក្តី​សម្រេច​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ និងការគាំទ្ររបស់បុរីវ៉ាទីកង់សម្រាប់កិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ជាដើម។ ឯកឧត្តមបណ្ឌិត លី ធុជ ក៏បានស្នើសុំ​ឱ្យ​សហភាព​អឺ​រ៉ុប​បន្តលើក​ទឹក​ចិត្ត​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​មិន​ទាន់ក្លាយជារដ្ឋភាគី ឱ្យពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា។

លោកស្រី Lotte Knudsen ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប កោត សរសើរ​ចំពោះ​ភាព​ជា​ប្រធាន​របស់​កម្ពុជា និងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។ សហភាពអឺរ៉ុប នឹងបន្តគាំទ្រ​ដល់ការធ្វើសកលភាវូបនីយកម្មមិន​ត្រឹម​តែ​រក្សា​ទុក​នូវ​ប្រទេស​ជា​រដ្ឋ​ភាគី​ទាំង ១៦៤ ប៉ុណ្ណោះទេ ថែមទាំងលើក ទឹកចិត្តដល់ប្រទេស​ដទៃ​ទៀត​ដែល​មិន​ទាន់​ក្លាយ​ជា​រដ្ឋ​ភាគី​ឱ្យពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញា។

លោកស្រី Lotte Knudsen បានគូសបញ្ជាក់ទៀតថា សហភាពអឺរ៉ុប មិនត្រឹម​តែ​គាំ​ទ្រ​ជា​ហិរញ្ញវត្ថុ​សម្រា​ប់​អនុសញ្ញាប៉ុណ្ណោះទេ ថែមផ្តល់ការគាំទ្រ​ដល់​វគ្គ​បណ្តុះបណ្តាលសម្រាប់​វិស័យ​សកម្ម​ភាព​មីនផងដែរ ហើយលោកស្រីចង់ឱ្យប្រទេសដទៃទៀត ធ្វើបានល្អដូចកម្ពុជាលើផ្នែកវិស័យស​កម្មភាព​មីន​៕ អត្ថបទ,ភារម្យ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm