សាលាបឋមសិក្សារដ្ឋចាប់ផ្ដើមទទួលចុះឈ្មោះកុមារអាយុ ៦ឆ្នាំចូលរៀនថ្នាក់ទី១

2024/10/15 10:33:11 pm        1.1 K

នៅថ្ងៃទី១៥ ខែតុលានេះ បើទោះជាថ្ងៃឈប់សម្រាកក៏ដោយ បណ្តាសាលាបឋមសិក្សា​មួយ​ចំនួន​នៅ​ខេ​ត្តកណ្តាល បានរៀបចំលោកគ្រូ អ្នកគ្រូប្រចាំការ បើកការ​ទទួល​អាណា​ព្យាបាល​សម្រាក​ពី​ការងារ​នានា នាំកុមារតូចអាយុ៦ឆ្នាំចុះឈ្មោះចូលរៀននៅថ្នាក់ទី១ សម្រាប់ឆ្នាំសិក្សា ២០២៤ ឆ្នាំ២០២៥។

លោក គង់ សុធា នាយកសាលាបឋមសិក្សាអនុវត្ត ប៊ុនរ៉ានី ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្ត​កណ្តាល បានថ្លែងប្រាប់ BTV ថា ក្នុងរយៈពេលដ៏ខ្លីនេះ បាន​ទទួល​អាណា​ព្យាបាល​នាំ​កូន​តូច​អាយុ​៦​ឆ្នាំ ចុះឈ្មោះប្រមាណជាង៣០០នាក់ ហើយដោយសារចំនួនបន្ទប់ថ្នាក់រៀនមានកមិ្រត សាលាបានសម្រេចនឹងបើកការធ្វើតេស្តសមត្ថភាពកូនតូចកម្រិតថ្នាក់មត្តេយ្យសិក្សាកម្រិតខ្ពស់ នៅ​ថ្ងៃទី១៩ ខែតុលានេះ ដើម្បីជ្រើសរើសកុមារតូចចំនួន១៨០រូប ចូលរួមនៅថ្នាក់ទី១។

លោក គង់ សុធា ក៏ដូចសាលាបឋមសិក្សា ហ៊ុន សែន កំពង់សំណាញ់ ថា នៅ​ពេល​នេះ​សាលា​នៅ​តែ​បន្តការទទួលចុះឈ្មោះកុមារចូលរៀនថ្នាក់ទី១ ដោយតម្រូវ​ឲ្យ​អាណាព្យាបាល​នាំកូន​តូច​អាយុ​៦​ឆ្នាំ ភ្ជាប់ជាមួយសំបុត្រកំណើត បណ្ណចាក់វ៉ាក់សាំងបង្កាជំងឺ១១មុខ ហើយប្រសិន​បើ​មាន​ភ្ជាប់​ជាមួយនូវបណ្ណក្រីក្រទៀត សាលានឹងរៀបចំស្នើផ្តល់អាហារូបករណ៍បន្ថែមជូនកុមារតូច ដែល​កំពុងសិក្សាផងដែរ។

អាណាព្យាបាលបានបង្ហាញការចាប់អារម្មណ៍ខ្លាំងការបញ្ជូនកូនគ្រប់អាយុ៦ឆ្នាំចូលរៀននៅថ្នាក់ដំបូងនេះ ហើយគេក៏សូមថ្លែងអំណរគុណលោកគ្រូអ្នកគ្រូ ដែលបាន​បើក​ការ​ទទួល​កូន​តូច​ចុះ​ឈ្មោះ​ចូ​​លរៀន នៅក្នុងឱកាសថ្ងៃឈប់សំរាកការងារ។

សូមបញ្ជាក់ថា ស្ទើរគ្រប់បណ្តាសាលាបឋមសិក្សារបស់រដ្ឋទាំងអស់នៅទូទាំងប្រទេស ភាគច្រើន បានកំណត់ថ្ងៃចាប់ផ្តើមទទួលកុមារតូចចូលរៀនថ្នាក់ទី១ ឆ្នាំសិក្សា ២០២៤នេះ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២៤ ខែតុលា ហើយនឹងអាចបន្តចុះឈ្មោះរហូតដល់ថ្ងៃបើកបវេសនកាល ករណីបន្ទប់ថ្នាក់រៀននោះ មិនទាន់មានសិស្សចុះឈ្មោះចូលរៀនគ្រប់ចំនួន ហើយការចុះឈ្មោះចូលរៀននោះ មិនតម្រូវឲ្យមានបង់់ប្រាក់ណានោះទេ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm