ចក្រអង់គ្លេសកាលពីថ្ងៃចន្ទ បានចេញបញ្ជាដាក់ទណ្ឌកម្មប្រឆាំងនឹងឥស្សរជនយោធាជាន់ខ្ពស់របស់អ៊ីរ៉ង់បន្ទាប់ពីការវាយប្រហារដោយមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់កាលពីថ្ងៃទី ០១ ខែតុលា ទៅលើអ៊ីស្រាអែល។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដេវីត ឡាមមី ( David Lammy) បាននិយាយថា អ៊ីរ៉ង់មិនអើពើនឹងការព្រមានម្តងហើយម្តងទៀតថា «សកម្មភាពដ៏គ្រោះថ្នាក់» របស់ខ្លួន និងក្រុមអ្នកតំណាងរបស់ខ្លួន កំពុងបង្កជម្លោះ នៅមជ្ឈិមបូព៌ា។
ក្នុងចំណោមបុគ្គលដែលរងការហាមប្រាមការធ្វើដំណើរ និងការបង្កកទ្រព្យសម្បត្តិនោះ មានអគ្គមេបញ្ជាការនៃកងទ័ពអ៊ីរ៉ង់ លោក Abdolrahim Mousavi និងកងទ័ពអាកាស លោក Hamid Vahedi។
ប្រទេសអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីលជាការឆ្លើយតបទៅនឹងការសម្លាប់របស់អ៊ីស្រាអែលមេដឹកនាំហេសបូឡា លោក ហាសាន ណាស្រាឡា (Hassan Nasrallah) នៅក្នុងប្រទេសលីបង់ និងការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ ( Ismail Haniyeh) នៅក្នុងការប្រហារនៅទីក្រុងតេអេរ៉ង់ ដែលត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយលើអ៊ីស្រាអែល។
នោះគឺជាការវាយប្រហារដោយផ្ទាល់លើកទី២ របស់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដោយមីស៊ីល និងយានដ្រូន កាលពីខែមេសា ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសទៅលើស្ថានកុងស៊ុលអ៊ីរ៉ង់ នៅទីក្រុងដាម៉ាសនៃប្រទេសស៊ីរី ដែលខ្លួនបានស្តីបន្ទោសទៅលើអ៊ីស្រាអែល។