ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា៖ អ៊ីស្រាអែល ធ្វើសង្គ្រាមសម្លាប់រង្គាលប្រឆាំងនឹងប្រជាជនអារ៉ាប់

2024/10/15 04:11:02 pm        61

ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) បាននិយាយថា អ៊ីស្រាអែលកំពុងធ្វើសង្គ្រាមសម្លាប់រង្គាលប្រឆាំងនឹងប្រជាជនអារ៉ាប់ ដោយបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន លីបង់ និងស៊ីរី។

លោក ម៉ាឌូរ៉ូ បាននិយាយនៅក្នុងកម្មវិធីទូរទស្សន៍ដែលមានចំណងជើងថា With Maduro Plus ដែលត្រូវបានចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Venezolana de Television ថា ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ទទូចថា អ៊ីស្រាអែលកំពុងធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស និងហេសបូឡា។ នេះ មិនមែនជាការពិតទេ នេះគឺជាសង្រ្គាមសម្លាប់រង្គាលរបស់លោក ណេតាន់យ៉ាហ៊ូ ( Netanyahu) ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ប្រជាជនអារ៉ាប់ នៅលីបង់។ នេះមិនមែនជាសង្រ្គាមទេ ប៉ុន្តែជាអំពើប្រល័យពូជសាសន៍»។

លោក ម៉ាឌូរ៉ូ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការទាមទាររបស់លោក ណេតាន់យ៉ាហ៊ូ ក្នុងការដកកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចេញពីភាគខាងត្បូងប្រទេសលីបង់។

រដ្ឋមន្ត្រីការបរទេសវ៉េណេហ្ស៊ុយអេឡា លោក Yvan Gil Pinto ដែលបានចូលរួមក្នុងកម្មវិធីរបស់លោក ម៉ាឌូរ៉ូ បាននិយាយថា ប្រជាជនប៉ាឡេស្ទីន និងលីបង់ «គឺជាជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍ គោលនយោបាយនៃការសម្លាប់រង្គាលដោយអ៊ីស្រាអែល»។ លោកបានរាយការណ៍ថា កាលពីថ្ងៃចន្ទ ក្រុមដំបូងនៃជនជាតិវ៉េណេហ្ស៊ុយអេឡាចំនួន ៤៤នាក់ ដែលស្ថិតនៅក្នុងប្រទេសលីបង់ បានមកដល់ទីក្រុងការ៉ាកាស (Caracas)ពីប្រទេសស៊ីរី តាមជើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Conviasa ។ លោក Gil ក៏បានកត់សម្គាល់ផងដែរថា ជំនួយមនុស្សធម៌សម្រាប់ប្រជាជនលីបង់ ត្រូវបានបញ្ជូនទៅទីក្រុងដាម៉ាសនៃប្រទេសស៊ីរី រួចហើយ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am