អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីអ្នកស្រី Maria Zakharova បាននិយាយថា ប្រទេសរុស្ស៊ី ចាត់ទុកការវាយប្រហារដោយយានដ្រូនរបស់កូរ៉េខាងត្បូងទៅលើប្រទេសកូរ៉េខាងជើងថា ជាការរំលោភបំពានអធិបតេយ្យភាព និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងដែលមានគោលបំណងបំផ្លាញប្រព័ន្ធរដ្ឋស្របច្បាប់របស់ប្រទេសនេះ។
អ្នកការទូតរូបនេះ បានបញ្ជាក់ថា៖«សកម្មភាពបែបនេះនៅលើផ្នែកនៃទីក្រុងសេអ៊ូល អាចត្រូវបានចាត់ទុកថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់កូរ៉េខាងជើង និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ក្នុងគោលបំណងបំផ្លាញប្រព័ន្ធនយោបាយស្របច្បាប់នៃរដ្ឋឯករាជ្យ និងដកហូតសិទ្ធិក្នុងការអភិវឌ្ឍដោយឯករាជ្យ»។
អ្នកស្រី Zakharova បានសង្កត់ធ្ងន់ថា អាជ្ញាធរកូរ៉េខាងត្បូង «គួរតែយកចិត្តទុកដាក់ទៅលើការព្រមានរបស់ទីក្រុងព្យុងយ៉ាងឲ្យបានម៉ឺងម៉ាត់ និងបញ្ឈប់ការធ្វើឲ្យស្ថានការណ៍កើនឡើងភាពតានតឹង នៅ
ឧបទ្វីបនេះ ជាមួយនឹងយុទ្ធនាបង្កហេតុដែលខ្វះពិចារណារបស់ពួកគេ ដែលជំរុញឲ្យមានការកើនឡើងភាពតានតឹងបន្ថែមទៀតដែលពោរពេញទៅដោយឧប្បត្តិហេតុប្រដាប់អាវុធពិតប្រាកដ»។