ប្រភេទទំនិញសំខាន់ៗចំនួន ៤ របស់កម្ពុជា កំពុងគាំទ្រដល់កំណើននៃការនាំចេញ

2024/10/15 04:15:06 pm        979

កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង សម្ភារៈធ្វើដំណើរ រួមជាមួយផលិតផល​ក្នុង​វិស័យ​កសិកម្ម កំពុងមាននិន្នាការកើនឡើងល្អប្រសើរ ដោយបានកំពុង​គាំទ្រ​ដល់​កំណើន​សេដ្ឋ​កិ​ច្ច​កម្ពុជា​ជាតិ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុងនោះសម្រាប់ទីផ្សារនាំចេញរបស់កម្ពុជា នៅក្នុងរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២៤ នេះ កម្ពុជាបាននាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ប្រមាណជិត ២០ ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើងក្នុងរង្វង់ ១៧ ភាគរយ បើធៀបរ យៈពេលដូចគ្នា និងឆ្នាំ ២០២៣។

ជុំវិញការនាំចេញនេះ, សម្រាប់ប្រភេទទំនិញដែលគាំទ្រដល់កំណើននៃការនាំចេញរួមមាន៖ ការនំាចេញផលិតផលសម្លៀកបំពាក់ ដែលធ្វើពីក្រណាត់ និងមិនធ្វើពីក្រណាត់ មានទឹកប្រាក់ជិត ៦ ០០០ លានដុល្លារ, ស្បែកជើង និងវត្ថុដែលប្រហាក់ប្រហែលជិត ១ ០០០ លាន ដុល្លារ រួមជាមួយការនាំចេញសម្ភារៈធ្វើរដំណើរ និងផលិតផលនៅក្នុងវិស័យកសិកម្ម ដោយវិស័យទាំងអស់នេះ បានកំពុងគាំទ្រខ្លាំង ដល់ការនាំចេញទំនិញរបស់កម្ពុជា។

ចំពោះទីផ្សារនាំចេញនេះ, លោក សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា មើលឃើញថា ចំពោះការនាំចេញមានកំណើន កើនឡើងនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះឡើយ ពោលគឺបានកើតឡើងដោយការខិតខំប្រឹងប្រែងរបស់រារដ្ឋាភិបាល ក្នុង ការជំរុញកិច្ចសប្រតិបត្តិការ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, RCEP ជាដើម ដែលប្រការទាំងនេះ បានអូសទាញអ្នកវិនិយោគឱ្យមក បណ្តាក់ទុនជាហូរហែរ និងបានធ្វើឱ្យកម្ពុជានាំចេញមានកំណើនកើនឡើងគួរកត់សម្គាល់។

សូមបញ្ជាក់ថា ៖ ក្នុងរយៈពេល ៩ ខែ ក្នុងឆ្នាំ ២០២៤ នេះ ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤១ ពាន់លានដុល្លារ កើនឡើងជាង ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ក្នុងនោះការនាំចេញទំនិញកម្ពុជាមានទំហំទឹកជិត ២០ ពាន់លានដុល្លារ កើនឡើងប្រមាណ ១៧ ភាគរយ គាំទ្រដោយប្រទេសដៃគូរសំខាន់ៗរបស់កម្ពុជាជាច្រើន, ខណៈដែលការនាំទំនិញចូល មកកម្ពុជា មានទឹកប្រាក់ជាង ២១ ពាន់លានដុល្លារ កើនឡើងជិត ១៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am