អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយនៅចំពោះមុខអ្នកគាំទ្ររបស់លោកនៅរដ្ឋ Pennsylvaniaថា ប្រធា នាធិបតីអាមេរិកលោក ចូ បៃដិន ( Joe Biden) មិនអាចដោះស្រាយជម្លោះនៅអ៊ុយក្រែនបានទេ។
លោក ត្រាំ បានថ្លែងថា៖«លោក បៃដិន មិនបានធ្វើអ្វីទាំងអស់ចំពោះជម្លោះនេះ។ គាត់មិនបាននិយាយជាមួយ[ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ក្នុងរយៈពេលជាងមួយឆ្នាំនោះ។ គាត់មិនបានដឹងអ្វីទាំងអស់អំពីជម្លោះនេះ។ ខ្ញុំនឹងព្យាយាម ហើយខ្ញុំគិតថា ខ្ញុំអាចធ្វើឲ្យ[ជម្លោះ]នេះបញ្ចប់បាន ក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត ហើយ ម្យ៉ាងវិញទៀត មុនពេលដែលខ្ញុំចូលកាន់តំណែងសេតវិមាន ចំាបាច់ត្រូវតែបញ្ឈប់ប្រជាជនមិនឲ្យស្លាប់តទៅទៀត។
លោកបានបន្ថែមថា លោករក្សាទំនាក់ទំនងល្អជាមួយមេដឹកនាំនៃប្រទេសរុស្ស៊ី និងអ៊ុយក្រែន ហើយសង្ឃឹមថា នឹងដោះស្រាយជម្លោះនេះ តាមរយៈការចរចា។