ប្រធានសភាអ៊ីរ៉ង់លោក Mohammad Bagher Ghalibaf បានថ្លែងនៅឯសន្និបាតលើកទី ១៤៩នៃសហភាពអន្តរសភាថា អ៊ីរ៉ង់ នឹងគាំទ្របទឈប់បាញ់ណាមួយ ដែលប្រទេសលីបង់ យល់ព្រមទទួលយក។
លោកបាននិយាយថា៖«ខ្ញុំចង់បញ្ជាក់ថា អ៊ីរ៉ង់នឹងគាំទ្របទឈប់បាញ់ណាមួយ ដែលរដ្ឋាភិបាលនិងសភាលីបង់គាំទ្រដែរ»។
កាលពីថ្ងៃទី ២៣ ខែកញ្ញា អ៊ីស្រាអែល បានប្រកាសពីការចាប់ផ្តើមនៃ«ប្រតិបត្តិការវាយលុកជាមុន» នៅក្នុងប្រទេសលីបង់ហៅថា «Northern Arrows» ។ ក្នុងអំឡុងប្រតិបត្តិការ កងកម្លាំងអ៊ីស្រាអែលធ្វើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធាហេសបូឡា។ នៅយប់ថ្ងៃទី ០១ ខែតុលា កងទ័ពអ៊ីស្រាអែល បានប្រកាសចាប់ផ្តើមប្រតិបត្តិការជើងគោក នៅតាមតំបន់ព្រំដែននៅភាគខាងត្បូងប្រទេសលីបង់។