
ភ្នំពេញ៖ អូស្ត្រាលី បានបញ្ជាក់ថា ភាពជាដៃគូសន្តិសុខត្រីភាគីអូស្ត្រាលី-អង់គ្លេស-អាម៉េរិក(AUKUS) ត្រូវបានប ង្កើតឡើងដើម្បីប្រយោជន៍ទូទៅ ដើម្បីសន្តិភាព វិបុលភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយគ្មានចេតនាណាមួយ ដើម្បីទទួលបានអាវុធនុយក្លេអ៊ែរ និងសមត្ថភាពនុយក្លេអ៊ែរស៊ីវិលនោះទេ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពី ល ទ្ធផលនៃកិច្ចសន្ទនាតាមទូរសព្ទរវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីការបរទេស និងជារដ្ឋមន្រ្តីកិច្ចការនារីអូស្រ្តាលី ចេញនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។
ប្រភពដដែលបន្តថា លោកជំទាវរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានបញ្ជាក់បន្ថែមថា AUKUS មិនមែនជាការបន្ថែមទៅលើការប្រកួតប្រជែងសព្វាវុធនៅក្នុងតំបន់នោះទេ។ ជាផ្នែកមួយនៃ AUKUS ប្រទេសអូស្ត្រាលី នឹងអាចទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដើម្បីបង្កើនសមត្ថភាពរបស់កងនាវាចរអូស្ត្រាលី។ លោកជំទាវបានបញ្ជាក់ជាថ្មីថា អូស្ត្រាលីប្តេជ្ញាចិត្តចំពោះកាតព្វកិច្ចនៃការមិនរីកសា យភាយនៃអាវុធនុយក្លេអ៊ែរ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)។
នៅក្នុងកិច្ចសន្ទនានេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី, បញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួមគ្នា រួមទាំងភាពជាដៃគូ AUKUS ដែលទើ បត្រូវបានបង្កើតឡើងនាពេលថ្មីនេះផងដែរ។ ភាគីទាំងពីរក៏បានកត់សម្គាល់ដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ដោយរួមបញ្ចូលទាំងវឌ្ឍនភាពស្ថិតក្រោមភាពជាដៃគូមេគង្គ-អូស្រ្តាលីផងដែរ។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើការកា ន់តែជិតស្និទ្ធ ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ សម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសនៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅក្នុងឆ្នាំក្រោយ។
ភាគីអូស្ត្រាលី ក៏បានអះអាងជាថ្មីនូវការបន្តគាំទ្ររបស់អូស្រ្តាលីចំពោះមជ្ឈភាពអាស៊ាន និងគោលការ ណ៍នានាដែលមានចែងនៅក្នុងទស្សនៈវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក(AOIP)។ អូស្ត្រាលីប្តេជ្ញាចិ ត្តប្រកាន់ខ្ជាប់នូវកាតព្វកិច្ចក្រោមសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ(TAC) សន្ធិសញ្ញាតំបន់ប៉ាស៊ីហ្វិកខាងត្បូងគ្មានអាវុធនុយក្លេអ៊ែរ (SPNWFZ) និងតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ)៕ ដោយ៖ គង់ ឌិន