ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ដោយដកស្រង់សម្តីរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងថា ទាហានកូរ៉េខាងត្បូង បានបាញ់ប្រហារនៅខាងត្បូងខ្សែព្រំដែនយោធា ជាការឆ្លើយតបទៅនឹងកូរ៉េខាងជើងដែលបានបំផ្ទុះគ្រាប់បែក នៅតាមដងមួយចំនួន។
មន្ត្រីការពារជាតិ បាននិយាយថា ទាហានកូរ៉េខាងត្បូង មិនប៉ះពាល់អ្វីទេពីការបំផ្ទុះផ្លូវនានា ដែលតភ្ជាប់ កូរ៉េខាងជើង ទៅកាន់ប្រទេសនេះទេ។
ទីក្រុងសេអ៊ូល បាននិយាយថា៖«កងកម្លាំងប្រដាប់អាវុធរបស់យើង បានធ្វើការបាញ់តបត នៅក្នុងតំបន់ភាគខាងត្បូងនៃខ្សែបន្ទាត់ព្រំដែនយោធា»។
មុននេះ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា យោធាកូរ៉េខាងជើង បានបំផ្ទុះគ្រាប់បែកនៅភាគខាងកើត និងខាងលិចនៃឧបទ្វីបនេះ ក្នុងការប៉ុនប៉ងជាក់ស្តែង ដើម្បីបំផ្លិចបំផ្លាញផ្លូវដែលតភ្ជាប់ទៅដល់កូរ៉េខាងត្បូង។ យោងតាមកូរ៉េខាងត្បូង ទាហានកូរ៉េខាង ជើងបន្ត«សកម្មភាពបន្ថែម ដោយប្រើឧបករណ៍ធុនធ្ងន់»។