ប្រទេសឆាដ ម៉ាលី និងប្រទេសនីហ្សេ បានមើលឃើញប្រជាជនដើរកាត់ទឹកជន់លិច ឬជិះទូកតាមដងផ្លូវលិចទឹក ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈប្រជាជនមួយចំនួនក្នុងចំណោមប្រជាជន៦,៦ លាននាក់ រងផលប៉ះពាល់ដោយភ្លៀងមូសុងនៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល។
ក្នុងរដូវកាលនេះ ភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសតំបន់Sahelមួយចំនួននៅជាយតំបន់សាហារ៉ា បានបាក់ទំនប់ទឹក ធ្វើឲ្យជន់លិចក្រុងនានានៅតំបន់វាលខ្សាច់ បណ្តាលឲ្យមនុស្សជាង ១.៤៦០នាក់ស្លាប់ និងបង្កឱ្យមានវិបត្តិមនុស្សធម៌ ញាំញីតំបន់ក្រីក្របំផុតរបស់ពិភពលោក។
ភាពបន្ទាន់ដើម្បីការពារសហគមន៍ឲ្យកាន់តែប្រសើរ គឺត្រូវច្បាស់លាស់។ ទឹកជំនន់ គឺជាគ្រោះមហន្តរាយទូទៅបំផុត និងខាតបង់ច្រើនបំផុតសម្រាប់ទ្វីបអាហ្រ្វិក ហើយការខាតបង់ទាំងនេះ កំពុងកើនឡើង។ យោងតាមអង្គការឧតុនិយមពិភពលោក បានឱ្យដឹងថា ការខាតបង់សេដ្ឋកិច្ចទាក់ទងនឹងគ្រោះមហន្តរាយរបស់ទ្វីបនេះ ភាគច្រើនដោយសារតែទឹកជំនន់ ខ្យល់ព្យុះ និងគ្រោះរាំងស្ងួត បានកើនឡើង៥២% ក្នុងឆ្នាំ ២០១០ដល់ឆ្នាំ២០១៩ បើធៀបទៅនឹងរយៈពេលបីទសវត្សរ៍មុន។
ធ្ងន់ធ្ងរជាងនេះទៅទៀត គឺត្រូវបានគេព្យាករ សម្រាប់នៅតំបន់ Sahel ដែលហែកហួរដោយជម្លោះ និងអសន្តិសុខស្បៀង។
តំបន់នេះ ត្រូវបានគំរាមកំហែងកាន់តែខ្លាំងឡើងដោយទឹកជំនន់ បណ្តាលមកពីបម្រែបម្រួលនៃគំរូអាកាសធាតុធម្មជាតិ ការកើនឡើងទឹកភ្លៀងកាន់តែច្រើន ការធ្វើផែនការទីក្រុងពុំបានល្អ និងមូលហេតុផ្សេងៗទៀត នេះបើយោងតាមការសិក្សាកាលពីឆ្នាំ ២០២១ ជាអ្វីដែលត្រូវបានគេកត់សម្គាល់ថា «ការបំផ្លិចបំផ្លាញ និងមហន្តរាយរាលដាល កំពុងក្លាយជារឿងធម្មតា។