ចក្រភពអង់គ្លេសផ្អាកកិច្ចសន្ទនាសន្តិសុខជាមួយហ្សកហ្ស៊ី

2024/10/15 11:46:30 pm        34


នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយ នៅថ្ងៃអង្គារ (ទី១៥ ខែតុលា) នេះ ឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅទីក្រុង Tbilisi (ប៊ីលីស៊ី) បានប្រាប់ថា ចក្រភពអង់គ្លេសបានផ្អាកកិច្ចសន្ទនាសន្តិសុខប្រចាំឆ្នាំរបស់ខ្លួនជាមួយប្រទេសហ្សកហ្ស៊ី ហើយបានលុបចោលកិច្ចពិភាក្សាផ្សេងទៀត ស្តីពីការការពារជាតិ ជុំវិញការព្រួយបារម្ភអំពីការដើរថយក្រោយនៃលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។

លោកឯកអគ្គរដ្ឋទូត Gareth Ward បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន InterPress ថា៖ «ខ្ញុំបានរំពឹងថា យើងនឹងធ្វើការរួមគ្នា ដើម្បីពង្រឹងភាពធន់របស់ហ្សកហ្ស៊ី និងវិបុលភាពរួមរបស់យើង ប៉ុន្តែកាលពីឆ្នាំមុន រដ្ឋាភិបាលហ្សកហ្ស៊ីបានជ្រើសរើសផ្លូវផ្សេង»។

តំណភ្ជាប់ទៅបទសម្ភាសន៍ត្រូវបានបង្ហោះនៅលើទំព័រ Facebook របស់ស្ថានទូត។ ភ្លាមៗនេះ ការិយាល័យបរទេស ក្នុងទីក្រុងឡុងដ្រ៍ មិនបានឆ្លើយតប ចំពោះសំណើសុំការអត្ថាធិប្បាយនោះឡើយ។

ហ្សកហ្ស៊ីដែលមានប្រជាជនប្រហែល ៣លាននាក់ ដោយប្រពៃណី ជារដ្ឋមួយ ក្នុងចំណោមរដ្ឋគាំទ្រលោកខាងលិចបំផុត ដែលបានលេចឡើងពីការដួលរលំរបស់សហភាពសូវៀត តែទំនាក់ទំនងរបស់ប្រទេសនេះ ជាមួយលោកខាងលិច បានជួបនឹងភាពអាប់អួនៅឆ្នាំនេះ ក្នុងចន្លោះរយៈពេលមុនដល់ការបោះឆ្នោតសភា នៅថ្ងៃទី៣០ ខែតុលា។

បណ្តាប្រទេសលោកខាងលិច បានរិះគន់ហ្សកហ្ស៊ី ពាក់ព័ន្ធទៅនឹងច្បាប់ដែលត្រូវបានអនុម័ត កាលពីខែឧសភាដែលតម្រូវឲ្យក្រុមទទួលបានមូលនិធិពីបរទេសចុះឈ្មោះជាភ្នាក់ងារបរទេស ដោយការធ្វើបែបនេះត្រូវបានក្រុមប្រឆាំងនិយាយថា ជាការជំរុញដោយច្បាប់របស់រុស្ស៊ីដែលប្រើដើម្បីរារាំងអ្នកជំទាស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        147
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        137
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm