សាក្សីមកពីទីក្រុង Sudzha បានប្រាប់អ្នកស៊ើបអង្កេតយោធថា ជនជាតិប៉ូឡូញ ហ្ស៊កហ្ស៊ី និងបុរសស្បែកខ្មៅ ត្រូវបានគេរាយការណ៍ថា ត្រូវគេបានឃើញក្នុងចំណោមកងទ័ពអ៊ុយក្រែន ដែលវាយប្រហារតំបន់ឃើស ( Kursk)។ នេះបើយោងតាមវីដេអូមួយដែលត្រូវបានគេផ្តល់ឲ្យសារព័ត៌មានTASS។
ដោយឆ្លើយសំណួររបស់អ្នកស៊ើបអង្កេតអំពីសញ្ជាតិនៃអ្នកដែលបម្រើក្នុងជួរកងកម្លាំងអ៊ុយក្រែននោះ
អ្នកស្រុក បាននិយាយថា ជនជាតិប៉ូឡូញ ជនជាតិហ្ស៊កហ្ស៊ី និងបុរសស្បែកខ្មៅ ត្រូវបានគេឃើញ ពោលគឺមានច្រើនជនជាតិ។
សាក្សីឃើញផ្ទាល់ភ្នែក ក៏បាននិយាយផងដែរថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានបាញ់«អ្វីគ្រប់យ៉ាង ដែលពួកគេអាចបាញ់បាន គឺមានកាំភ្លើងវាយប្រហារ កាំភ្លើងយន្ត កាំភ្លើងធំ។ លើសពីនេះទៅទៀតនោះ គឺ មាន «រថក្រោះ» នៅក្នុងភូមិ Goncharovka។
ស្ត្រីម្នាក់ បានបន្តចែករំលែកថា អ្នកជម្លៀសចេញពីភូមិជិតខាង Rubanshchino បានណែនាំពួកគេឲ្យ ចាកចេញ ដោយសារតែការវាយប្រហាររបស់អ៊ុយក្រែន។ អ្នកស្រី បានកត់សម្គាល់ថា៖« [ទាហានអ៊ុយ ក្រែន] ចាប់រំលោភក្មេងស្រីម្នាក់ នៅទីនោះ»។