អ៊ីតាលីទាមទារឲ្យមានការធានាសន្តិសុខ សម្រាប់កងទ័ពរបស់ខ្លួន នៅលីបង់

2024/10/16 12:54:18 am        49


នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni នៅថ្ងៃអង្គារ (ទី១៥ ខែតុលា) នេះ បានទាមទារឲ្យមានការធានាសន្តិសុខ សម្រាប់កងទ័ពរបស់ប្រទេសទាំងអស់ដែលដាក់ពង្រាយ នៅក្នុងប្រទេសលីបង់ ជាកន្លែងដែលកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) បានរងការបាញ់ប្រហារ ក្នុងអំឡុងពេលមានជម្លោះ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។

អ៊ីតាលីមានកងទ័ពដាក់ពង្រាយ នៅក្នុងបេសកកម្មរក្សាសន្តិភាពរបស់ UN ដែលគេស្គាល់ថា UNIFIL និងនៅក្នុងបេសកកម្មដាច់ដោយឡែកមួយទៀតឈ្មោះ MIBIL ដែលមានភារកិច្ចបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធក្នុងស្រុក។ មានទាហានអ៊ីតាលីជាង ១.០០០នាក់ នៅក្នុងកងកម្លាំងបណ្តោះអាសន្នរបស់ UN នៅលីបង់។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ UN កាលពីថ្ងៃចន្ទ (ទី១៤ ខែតុលា) បានសម្តែងការព្រួយបារម្ភ បន្ទាប់ពីទីតាំងរក្សាសន្តិភាពជាច្រើនរបស់ UN បានទទួលរងនូវការបាញ់ប្រហារ នៅភាគខាងត្បូងលីបង់ ហើយដោយមិនបញ្ចេញឈ្មោះពីភាគីណាមួយ ស្ថាប័នមួយនេះបានជំរុញឲ្យភាគីទាំងអស់គោរពសុវត្ថិភាព និងសន្តិសុខរបស់បុគ្គលិក និងបរិវេណអាគាររបស់ UNIFIL។

ដោយពណ៌នាការវាយប្រហារនោះថា ជា «ការរំលោភបំពានជាក់ស្ដែង» លើសេចក្តីសម្រេចរបស់ UN ស្តីពីការបញ្ចប់អរិភាព រវាងក្រុមហេសបូឡា និងអ៊ីស្រាអែល លោកស្រី Meloni បាននិយាយថា៖ «យើងជឿថា ទង្វើរបស់កងកម្លាំងអ៊ីស្រាអែល គឺមិនសមហេតុផលទាល់តែសោះ»។

នៅក្នុងសុន្ទរកថាទៅកាន់ព្រឹទ្ធសភារបស់ប្រទេសអ៊ីតាលី លោកស្រីបានលើកឡើងថា អ្វីដែលអ៊ីស្រាអែលបានធ្វោះ មិនអាចទទួលយកបានឡើយ ហើយថា លោកស្រីបានបង្ហាញពីជំហរនេះទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm