លោក លី​ ធុជ​៖ ការបន្ត​បម្រើផល​ប្រយោជន៍ របស់​ប្រជាពលរដ្ឋ គឺ​ជា​បេសកកម្ម និង​គោលដៅ​រួម​របស់ យើង​ទាំង​អស់​គ្នា​

2021/10/09 11:00:14 pm        427

ស្វាយរៀង៖ ការ​បន្ត​បម្រើផល​ប្រយោជន៍ របស់​ប្រជាពលរដ្ឋ គឺ​ជា​បេសកកម្ម និង​គោលដៅ​រួម​របស់​យើង​ទាំង​អស់​គ្នា ក្នុង​នាម​ជា​មន្រ្តី​រាជការ​ក្រុមការងារ​គណបក្ស និង​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោតជ្រើស រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​នេះ​ជា​ការ​លើក​ឡើង របស់​លោក លី ធុជ សមាជិក​គណៈកម្មាធិការ​កណ្តាល និង​ជាប្រធាន​ក្រុម​ការងារ​គណបក្ស ចុះ​មូលដ្ឋាន​ក្រុង​បាវិត ក្នង​នាម​លោកស្រី​កិត្តិ​សង្គហ បណ្ឌិត ម៉ែន​ សំអន សមាជិកា​គណ: អចិន្ត្រៃយ៍​ គណៈកម្មាធិការ​កណ្តាល ​និង​ជា​ប្រធាន​ក្រុមការងារ គណបក្ស ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​។  

នៅព្រឹក​ថ្ងៃ​ទី​០៩ ខែ​តុលា ឆ្នាំ​២០២១ លោក លី ធុជ ប្រធាន​ក្រុម​ការងារ​គណបក្ស ចុះ​មូលដ្ឋាន​ក្រុង​បាវិត បាន​អញ្ជើញ ដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​គណបក្ស ចុះ​មូលដ្ឋាន​ក្រុង​បាវិត ដើម្បី​រៀប​ចំ​បញ្ជី​ផ្គូរផ្គង់ បេក្ខជន​បោះឆ្នោត​ជ្រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ​ដែល​កិច្ច​ប្រជុំ​នេះ មាន​ការ អញ្ជើញ​ចូលរួម​ពី​ប្រធាន អនុប្រធាន ក្រុម​ការងារ​គណបក្ស ចុះ​មូលដ្ឋាន​ក្រុង​បាវិត ប្រធាន​ក្រុមការងារ គណបក្ស ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​៥ និង​សមាជិក​អចិន្ត្រៃយ៍ នៃ​គណ:កម្មាធិការ​គណបក្ស​ក្រុង​បាវិត​។

ក្នុង​នាម​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ លោក លី ​ធុជ បាន​ជំរុញឲ្យក្រុម​ការងារ​គណបក្ស គណបក្ស​ក្រុង និង​គណបក្ស​មូលដ្ឋាន ត្រូវ​ជ្រើស​រើស​បេក្ខភាព​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អាណត្តិ​ទី​៥ ជា​បេក្ខជន ដែល​មាន​សមត្ថភាព ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រជាពលរដ្ឋ ចេះ​ស្គាល់​ទុក្ខ​ធុរៈ របស់​ប្រជាពលរដ្ឋ និង​ស្មោះស្ម័គ្រ នឹង​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ជា​អ្នក​បម្រើ​ប្រជាជន​មូលដ្ឋាន ដែល ក្នុង​ការ​ជ្រើសរើស​នេះ ​ត្រូវ​ធ្វើ​ការ​ប្រកាន់​ខ្ជាប់​តាម​ការ​កំណត់ និង​ការ​ណែនាំ​អំពី​ក្រម​សីលធម៌ សម្រាប់ ក្រុម​ការងារ គណៈកម្មាធិការ​គណបក្ស បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត និង​អង្គ​បោះឆ្នោត​។

ក្នុង​ឱកាស​នោះ ​លោក លី ​ធុជ បាន​ណែនាំឲ្យ​ក្រុម​ការងារ​គណបក្ស ​និង​គណបក្ស​មូលដ្ឋាន ត្រូវ​បន្ត ពង្រឹង​សកម្មភាព​គណបក្ស នៅ​តាម​មូលដ្ឋាន និង​លើក​កម្ពស់​ការ​យក​ចិត្ត​ទុកដាក់ ចំពោះ​សមាជិក សមាជិកា​គណបក្ស​តាម​រយៈ​ការ​រក្សា​នូវ​ទំនាក់ទំនង​ឲ្យ​បាន​ល្អ និង​ជិតស្និត​។

លោក​ក៏​បាន​ជម្រុញ​ឲ្យ​ក្រុម​ការងារ​គណបក្ស​ទាំងអស់ ត្រូវ​ត្រៀម​ឲ្យ​បាន​រួច​រាល់​នូវ​សកម្មភាព​លម្អិត និង​ផែន​ការ​អាទិភាព​អោយ​បាន​ច្បាស់​សម្រាប់​ការងារ​ឃោសនា​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥​ខាង​មុខ​នេះ ​ដើម្បី​ភាព​ជោគជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេច​តេជោ​​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm