ព្រះមហាក្សត្រកាតាព្រះអង្គម្ចាស់ Tamim bin Hamad Al-Thani មានព្រះបន្ទូលនៅថ្ងៃអង្គារនេះថា អ៊ីស្រាអែលជ្រើសរើសដោយចេតនាការពង្រីកអ្វីដែលទ្រង់ចាត់ទុកថាជាការឈ្លានពានរបស់ពួកគេ ដើម្បីអនុវត្តគម្រោងមិនបានគ្រោងទុកមុន នៅតំបន់វ៉េសប៊ែង និងប្រទេសលីបង់ ។
នៅក្នុងសុន្ទរកថាប្រចាំឆ្នាំបើកក្រុមប្រឹក្សា Shura ព្រះអង្គម្ចាស់ Al-Thani បានមានបន្ទូលថា អ៊ីស្រាអែល បានធ្វើបែបនេះ ដោយសារតែពួកគេយល់ឃើញពីវិសាលភាពមាន ។
ព្រះអង្គមានព្រះបន្ទូលថា បុព្វហេតុរបស់ប៉ាឡេស្ទីននៅតែស្ថិតក្នុងជួរមុខនៃអាទិភាពរបស់ពួកទ្រង់ ។ រយៈពេល ១ឆ្នាំបានកន្លងផុតទៅហើយ ចាប់តាំងពីការឈ្លានពានដ៏ឃោឃៅប្រឆាំងនឹងមនុស្សរបស់ពួកយើងនៅតំបន់ហ្កាហ្សា ហើយនិងតំបន់វ៉េសប៊ែង គឺជារយៈពេល ១ឆ្នាំនៃការបំផ្លិចបំផ្លាញ និងប្រល័យពូជសាសន៍ ខណៈសហគមន៍អន្តរជាតិ បន្តមិនអាចបញ្ឈប់សង្រ្គាមដ៏គួរឲ្យភ័យខ្លាចមួយនេះ ដែលបំពានលើគុណតម្លៃមនុស្សជាតិ កិច្ចព្រមព្រៀង និងច្បាប់អន្តរជាតិ ហើយនិងច្បាប់សាសនា ។
គួរឲ្យដឹងថា ក្រុមប្រឹក្សា Shura មានសិទ្ធិអំណាចនីតិបញ្ញត្តិ និងអនុម័តគោលនយោបាយទូទៅរបស់រដ្ឋ ហើយនិងថវិកា ប៉ុន្តែវាមិននិយាយពីការបង្កើតគោលនយោបាយការពារជាតិ សន្តិសុខ សេដ្ឋកិច្ច និងការវិនិយោគទុនសម្រាប់ប្រទេសផលិតប្រេងអ្នកមានមួយនេះឡើយ ដែលហាមឃាត់មិនឲ្យមានគណបក្សនយោបាយ ៕


