អង្គការសុខភាពពិភពលោក(WHO) បាននិយាយថា ពួកគេទទួលបានការសន្យាផ្តល់មូលនិធិ ៧០០លានដុល្លារសម្រាប់ថវិកាឆ្នាំ ២០២៥-២០២៨របស់ខ្លួន នៅក្នុងព្រឹត្តការណ៍មួយរៀបចំឡើងនៅក្នុងទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទ បន្ថែមពីលើថវិកា ៣០០លានដុល្លារ ដែលត្រូវបានរសន្យារួចហើយ ដោយសហភាពភាពអឺរ៉ុប និងសហភាពអាហ្វ្រិក ។
អាល្លឺម៉ង់ និយាយថា ខ្លួននឹងផ្តល់ថវិការយ៉ាងហោច ៣៦០លានអឺរ៉ូ(ស្មើនឹង ៣៩២,៤៧លានដុល្លារ) ។ អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក គឺជាប្រទេសធំបំផុតដែលបរិច្ចាគដល់អង្គការដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ប្រទេសស្វីសមួយនេះ ។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz និយាយថា កាលពីពេលកន្លងទៅ មានប្រទេសមួយក្តាប់តូចប៉ុណ្ណោះ ដែលផ្តល់មូលនិធិក្នុងបរិមាណច្រើន ។
លោកបន្តថា វាជារឿងល្អប្រសើរសម្រាប់ពួកយើង ក្នុងការផ្សព្វផ្សាយទំនួលខុសត្រូវដល់ប្រទេស ជាច្រើនទៀត ។ ការចូលរួមចំណែកជាវិភាគទាន មិនសំខាន់ថាតិច ឬច្រើននោះទេ ។
កាលពីរយៈពេល ២ឆ្នាំមុន ប្រទេសសមាជិក WHO បានឯកភាពលើការសើរើគំរូផ្តល់មូលនិធិរបស់ខ្លួន ដែលចាត់ទុកថាស្អុយរលួយជាមូលដ្ឋាន ដោយសារតែពឹងផ្អែកជ្រុលពេកលើម្ចាស់ជំនួយ ។
កិច្ចព្រមព្រៀងនេះ មានន័យថា ថ្លៃសេវាកាតព្វកិច្ច គួរតែកើនឡើងដល់ ៥០ភាគនៃថវិកានៅឆ្នាំ ២០៣០-៣១ ពីចំនួន ១៦ភាគរយ ដែលមានកាលពីរយៈពេលប៉ុន្មានឆ្នាំមុន ៕


