នៅថ្ងៃអង្គារនេះ ប្រទេសម៉ាឡេស៊ី បានទទួលស្វាគមន៍នាវាចម្បាំង ២គ្រឿង របស់កងទ័ពជើងទឹកអាល្លឺម៉ង់ ដែលជាការឆ្លុះបញ្ចាំងពីការពង្រឹកវត្តមានរបស់អាល្លឺម៉ង់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
នាវាចម្បាំង FGS Baden-Württemberg និង FGS Frankfurt Am Main បានចូលចតនៅកំពង់ផែ Klang របស់ម៉ាឡេស៊ី អំឡុងការដាក់ពង្រាយរបស់ពួកគេនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
ដំណើរនេះដែរ បង្ហាញសញ្ញានៃការពង្រឹងកាចូលរួមតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សម្រាប់ប្រទេសទាំង ២ ស្របពេលភាពតានតឹងឡើងកម្តៅខ្លាំងនៅសមុទ្រចិនខាងត្បូង ។
អំឡុងពិធីស្វាគមន៍ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅម៉ាឡេស៊ីលោក Peter Blomeyer និយាយថា លោកបានប្តេជ្ញាចិត្តចំពោះការអភិរក្សសន្តិភាព និងសន្តិសុខក្នុងដែនទឹកនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។
ដោយសំដៅលើការប្រឈមដាក់គ្នាកាលពីពេលថ្មីៗកន្លងទៅនេះ នៅតាមតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង លោក Blomeyer និយាយថា ពួកយើងមានការព្រួយបារម្ភចំពោះអ្វីដែលកំពុងកើតឡើងនៅហ្វីលីពីន ហើយជាការពិតណាស់ថា ពួកយើងចង់ឲ្យចិនចៀសវាងសកម្មភាពបែបនេះ ៕


