នគរបាលអ៊ីស្រាអែល និយាយថា ខ្មាន់កាំភ្លើងម្នាក់ បានបាញ់ប្រហារលើរថយន្តជាច្រើនគ្រឿង ស្ថិតនៅតាមផ្លូវហាយវ៉េ នៅភាគខាងត្បូងទីក្រុងតែល អាវីនាថ្ងៃអង្គារនេះ ដោយបានសម្លាប់នគរបាលម្នាក់ ហើយនិងធ្វើរងរបួសមនុស្សជាច្រើននាក់ផ្សេងទៀត ។
សាកសពរបស់ជនវាយប្រហារ ដេកលើដីនៅកន្លែងកើតហេតុ ខណៈក្រុមនគរបាល និងកងកម្លាំងសន្តិសុខ កំពុងវាយតម្លៃការវាយប្រហារនេះ ។
មន្ទីរពេទ្យ Assuta Ashdod និយាយថា បុរសម្នាក់ ត្រូវបានសម្លាប់ និងមនុស្ស ៤នាក់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហារនេះ ។
អ្នកនាំពាក្យនគរបាល និយាយថា ជនវាយប្រហារដែលមិនទាន់កំណត់អត្តសញ្ញាណនៅឡើយ ត្រូវបានបាញ់សម្លាប់ដោយពលរដ្ឋអ៊ីស្រាអែល ។
លោក Mirit Benគឺជាអ្នកនាំពាក្យនគរបាលអ៊ីស្រាអែល និយាយថា ភ្លាមៗនោះ ភេរវករម្នាក់ បានលេចមុខឡើងលើផ្លូវធំ នៅជាប់ទីក្រុងតែល អាវីវ ហើយនិងចាប់ផ្តើមបាញ់ប្រហារលើរថយន្តនគរបាល បន្ទាប់មកបន្តបាញ់ប្រហារលើរថយន្តផ្សេងទៀត បណ្តាលឲ្យមនុស្ស ៤នាក់ រងរបួស ។
លោកបន្តថា សំណាងកាលដែលភេវរករម្នាក់នេះ ត្រូវបានបាញ់សម្លាប់ដោយជនស៊ីវិលដែលនៅទីនោះ ៕


