នគរបាលអេស្ប៉ាញ បានរឹបអូសសារធាតុគីមីហាមឃាត់ទម្ងន់ ១៣តោន រួមទាំងសារធាតុដែលអាចផលិតអាវុធគីមី ដែលប្រុងលោតឆ័ត្រទៅកាន់ប្រទេសរុស្ស៊ី បើទោះបីជាមានទណ្ឌកម្មដាក់លើទីក្រុងម៉ូស្គូ សម្រាប់ការវាយលុករបស់ពួកគេនៅអ៊ុយក្រែនក៏ដោយ ។
នគរបាលនិយាយថា ពួកគេបានចាប់ខ្លួនជនសង្ស័យ ៤នាក់របស់ក្រុមបណ្តាញឧក្រិដ្ឋកម្មដែលពួកគេមានជំនឿថា ព្យាយាមគេចវេសពីទណ្ឌកម្មលោកខាងលិច តាមរយៈផ្គត់ផ្គង់ដោយខុសច្បាប់ ផលិតគីមីដល់ប្រទេសរុស្ស៊ី តាមរយៈក្រុមហ៊ុន Shell ដែលគ្រប់គ្រងដោយពលរដ្ឋមានដើមកំណើតនៅរុស្ស៊ី ។
នគរបាលជាតិ និងក្រុមអាជ្ញាធរគយ និយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាថា អំឡុងការស៊ើបអង្កេតបង្ហាញថា សារធាតុគីមីរងទណ្ឌកម្មអន្តរជាតិទាំងអស់នេះ អាចជាសារធាតុគីមីសម្រាប់ផលិតអាវុធគីមី ឬជាភ្នាក់ងារសរសៃប្រសាទ ដោយបាននាំចេញកាលពីមុនតាមរចនាសម្ព័ន្ធក្រុមហ៊ុន Shell ។
សារធាតុគីមីទាំងអស់នេះ ត្រូវបានរកឃើញនៅក្នុងទូកុងតឺន័រ ស្ថិតក្នុងកំពង់ផែទីក្រុង Barcelona ខណៈជនសង្ស័យ ៤នាក់ ត្រូវបានចាប់ខ្លួននៅភូមិក្បែរគ្នា Sant Feliu de Guixols, Cerdanyola del Valles និងភូមិ Santa Perpetua de Mogoda ។ ពួកគេទាំង ៤នាក់ ប្រឈមនឹងការចោទប្រកាន់ពីបទរត់ពន្ធទំនិញហាមឃាត់ ៕