
មេដឹកនាំរងក្រុមហេសបូឡាលោក Sheikh Naim Qassem និយាយនៅក្នុងវីដេអូថតទុកនាថ្ងៃអង្គារនេះថា ចាប់តាំងពីអ៊ីស្រាអែលវាយប្រហាររាល់កន្លែងនៅក្នុងប្រទេសលីបង់រួចមក ពួកយើងមានសិទ្ធិវាយប្រហាររាល់កន្លែងដូចគ្នានៅក្នុងប្រទេសអ៊ីស្រាអែល ។
លោកបន្តថា ការវាយវាយប្រហាររបស់អ៊ីស្រាអែកលើថ្នាក់ដឹកនាំរបស់ពួកយើង គឺធ្ងន់ធ្ងរពេកហើយ ។ ពួកយើងពិតជាមានកាឈឺចាប់ខ្លាំងណាស់ ក្រោយការប៉ះទង្គិចលើថ្នាក់ដឹកនាំរបស់ពួកយើង ។
លោក Qassem បានបញ្ជាក់ថា ពួកយើងនឹងវាយប្រហារលើតំបន់ភាគកណ្តាល តំបន់ភាគខាងជើង និងតំបន់ភាគខាងត្បូងអ៊ីស្រាអែល ។ ពួកយើងនឹងផ្តោតសំខាន់លើការវាយប្រហារលើគោលដៅយោធារបស់អ៊ីស្រាអែល ៕