ធនាគារជាតិកម្ពុជា៖ ការដាក់ឲ្យចរាចរក្រដាសប្រាក់២សែនរៀល នឹងមិនប៉ះពាល់ដល់ចំនួនរូបិយវត្ថុ និងសេដ្ឋកិច្ចកម្ពុជា នោះឡើយ

2024/10/16 04:21:15 pm        521

ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សេរី បានប្រកាសអះអាងថា ការដាក់ឲ្យចរាចរ នូវធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០ ០០០រៀល (២០ម៉ឺនរៀល) នាពេលនេះគឺនឹងមិនធ្វើឲ្យប៉ះពាល់ ដល់រូបិយវត្ថុ និងសេដ្ឋកិច្ចរបស់កម្ពុជានោះឡើយ ខណៈក្រដាសប្រាក់២០ម៉ឺនរៀលនេះ បានបោះពុម្ពចំ នួនត្រឹមតែ២០លានសន្លឹកតែប៉ុណ្ណោះ ដើម្បីអបអរសាទរខួប២០ឆ្នាំនៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

 តាមរយៈវីដេអូឃ្លីប ជាងបួននាទីនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ ដើម្បីពន្យល់ដល់សាធារណ ជនបន្ថែមទាក់ទងនឹងធនប័ត្រអនុស្សាវរីយ៍ប្រភេទថ្មី ២០០០០០រៀលនេះ លោកជំទាវ ជា សេរី បានលើកឡើងថា នាពេលកន្លងមកមានការព្រួយបារម្ភពីសំណាក់បងប្អូនប្រជាពលរដ្ឋ ពេលដែលធនាគារជាតិនៃកម្ពុជា ដាក់ចេញនូវក្រដាសប្រាក់ថ្មីម្តងៗនោះ ថាធនាគារជាតិ ឬរាជរដ្ឋាភិបាលខ្វះលុយជាដើមនោះគឺមិនមែននោះទេ ពោលគឺការដាក់ឲ្យចរាចរនូវក្រដាសប្រាក់ថ្មីនេះ គឺគ្រាន់តែជំនួសក្រដាសប្រាក់ចាស់ ទក់ រហែក ដែល ធនាគារជាតិបានដកចេញពីចរាចរតែប៉ុណ្ណោះ។

 តាមរយៈវីដេអូឃ្លីបនេះដែរ លោកជំទាវ បណ្ឌិត ជា សេរី ក៏បានបញ្ជាក់ផងដែរថា ការបោះពុម្ពនូវ ក្រដាសប្រាក់២០ម៉ឺនរៀលនេះ គឺដើម្បីអបអរសាទរការគ្រងព្រះរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាប្រភេទក្រដាសប្រាក់អនុស្សាវរីយ៍ ដែលនឹងត្រូវចេញផ្សាយ ឬដាក់ឲ្យចរាចរត្រឹមតែ២០លានសន្លឹកតែប៉ុណ្ណោះ។

 ជាមួយគ្នានោះដែរ លោកជំទាវបណ្ឌិត ជា សេរី ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិកុំឲ្យមាន ការយល់ច្រឡំ ចំពោះការដាក់ឲ្យចរាចរនូវក្រដាសប្រាក់២០ម៉ឺនរៀននេះ ហើយត្រូវរួមគ្នាថែរក្សា និងការ ពារនូវក្រដាសប្រាក់រៀលរបស់ខ្មែរឲ្យបានគ្រប់ៗគ្នាឲ្យបានកាន់តែច្រើនបន្ថែមទៀតផងដែរ៕អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm