អាមេរិកទុកពេល៣០ថ្ងៃដល់អ៊ីស្រាអែល ឲ្យបើកផ្លូវដឹកជំនួយចូលហ្កាហ្សា ពុំនោះត្រូវប្រឈមការកាត់ផ្ដាច់ការគាំទ្រយោធា

2024/10/16 04:39:17 pm        435

សហរដ្ឋអាមេរិកបានសរសេរលិខិតទៅកាន់អ៊ីស្រាអែល ដោយទុកពេលឲ្យ៣០ថ្ងៃ ដើម្បីជំរុញការបើកច្រកដឹកជំនួយមនុស្សធម៌នៅហ្កាហ្សា ពុំនោះនឹងប្រឈមការកាត់ជំនួយខាងយោធាមួយចំនួនរបស់អាមេរិក ដែលគេបានមើលឃើញថាជាការព្រមានចុងក្រោយទៅកាន់សម្ព័ន្ធមិត្តមួយនេះ។

លិខិតដែលបានផ្ញើកាលពីថ្ងៃអាទិត្យ ស្មើនឹងការព្រមានជាលាយលក្ខណ៍អក្សរដ៏ម៉ឺងម៉ាត់បំផុតពីសហរដ្ឋអាមេរិកដល់សម្ព័ន្ធមិត្តរបស់ខ្លួន ហើយកើតឡើងស្របពេលមានការវាយលុកថ្មីរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាភាគខាងជើង ដែលតាមសេចក្តីរាយការណ៍បានបណ្តាលឱ្យមានជនស៊ីវិលយ៉ាងច្រើនបានស្លាប់។

លិខិតខាងលើនិយាយថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពមនុស្សធម៌ដែលកាន់តែយ៉ាប់យ៉ឺន ដោយបន្ថែមថាអ៊ីស្រាអែលបានបដិសេធ ឬរារាំងជិត ៩០% នៃចលនាមនុស្សធម៌រវាងភាគខាងជើងនិងខាងត្បូងកាលពីខែមុន។

មន្ត្រីអ៊ីស្រាអែលម្នាក់ត្រូវបានគេរាយការណ៍ថា អ៊ីស្រាអែលកំពុងពិនិត្យលិខិតនេះ ដោយបន្ថែមថាប្រទេសនេះ យកចិត្តទុកដាក់ចំពោះបញ្ហានេះយ៉ាងហ្មត់ចត់ និងមានបំណងដោះស្រាយកង្វល់ដែលបានលើកឡើងជាមួយសមភាគីអាមេរិក។    

អ៊ីស្រាអែលធ្លាប់បាននិយាយថា ខ្លួនកំពុងកំណត់គោលដៅប្រតិបត្តិការរបស់ក្រុមហាម៉ាសនៅភាគខាងជើង ហើយមិនបញ្ឈប់ការដឹកជំនួយមនុស្សធម៌ចូលនោះទេ។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ស្ថាប័នយោធាអ៊ីស្រាអែលដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងការឆ្លងកាត់ព្រំដែនចូលទៅក្នុងតំបន់ហ្កាហ្សា គឺ កូហ្គាត (Cogat) បាននិយាយថា រថយន្តដឹកជំនួយចំនួន ៣០ គ្រឿងដែលដឹកជំនួយពីកម្មវិធីស្បៀងអាហារពិភពលោកបានចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងជើងតាមរយៈច្រក អ៊ីរ៉េស (Erez)៕

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm