អ្នកស្រុកនៅរដ្ឋ Georgia របស់អាមេរិក រាប់សែននាក់សម្រុកទៅបោះឆ្នោតមុនថ្ងៃកំណត់

2024/10/16 04:53:50 pm        321

ក្រុមមន្ត្រីរដ្ឋបាននិយាយកាលពីថ្ងៃអង្គារ (១៥ តុលា) ថា អ្នកស្រុករាប់សែននាក់នៅរដ្ឋ ចចា (Georgia) បានសម្រុកទៅបោះឆ្នោតក្នុងតួលេខខ្ពស់បំផុតក្នុងកំណត់ត្រា ខណៈរដ្ឋប្រទាញប្រទង់នេះបានចាប់ផ្ដើមការបោះឆ្នោតមុនថ្ងៃកំណត់ សម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី០៥ ខែវិច្ឆិកា រវាងបេក្ខភាពបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris និងបេក្ខភាពបក្សសាធារណរដ្ឋ លោក Donald Trump។

យ៉ាងហោចណាស់មានអ្នកបោះឆ្នោតចំនួន ២៥២.០០០នាក់ បានទៅបោះឆ្នោតនៅតាមទីតាំងនានាមុនម៉ោង ៤រសៀល (ម៉ោងក្នុងស្រុក) ដែលនេះជាតួលេខជិតទ្វេដងនៃចំនួន ១៣៦.០០០នាក់ ដែលចូលរួមក្នុងថ្ងៃដំបូងនៃការបោះឆ្នោតមុនថ្ងៃកំណត់ក្នុងការបោះឆ្នោតឆ្នាំ២០២០ នេះបើយោងតាមមន្ត្រីបោះឆ្នោតរបស់រដ្ឋ ចចា។

ការបោះឆ្នោតមុនថ្ងៃកំណត់ មិនថាដោយផ្ទាល់ ឬតាមប្រអប់សំបុត្រនោះទេ បានក្លាយជាការពេញនិយមកាន់តែខ្លាំងឡើងក្នុងចំណោមពលរដ្ឋអាមេរិក។ យោងតាមមណ្ឌលសិក្សាការបោះឆ្នោតរបស់សាកលវិទ្យល័យ ហ្វ្លរីដា (University of Florida) បង្ហាញថា អ្នកបោះឆ្នោតជិត ម្នាក់ក្នុងចំណោម ៧នាក់ បានទៅបោះឆ្នោតមុនថ្ងៃកំណត់កាលពីឆ្នាំ២០២០។ ទោះជាយ៉ាងណាក៏ដោយ សមាជិកបក្សសាធារណរដ្ឋជាច្រើនបានជំទាស់នឹងការពង្រីកការបោះឆ្នោតតាមប្រអប់សំបុត្រនៅក្នុងឆ្នាំនោះ ដោយលើកឡើងថាមិនសូវមានសុវត្ថិភាពដូចការបោះឆ្នោតដោយផ្ទាល់ទេ។

អ្នកសាធារណរដ្ឋមួយចំនួនបន្តទទូចថា អ្នកបោះឆ្នោតគួរតែទៅបោះដោយផ្ទាល់បានតែនៅថ្ងៃបោះឆ្នោតប៉ុណ្ណោះ ទោះជាក្រុមមន្ត្រីបក្សកំពុងលើកទឹកចិត្តអ្នកគាំទ្រឱ្យបោះឆ្នោតមុនពេលកំណត់ក៏ដោយ។ យោងតាមមណ្ឌលសិក្សាការបោះឆ្នោតបានឱ្យដឹងថា នៅទូទាំងប្រទេស ប្រជាជនអាមេរិកចំនួន ៥,៥លាននាក់ បានបោះឆ្នោតរួចហើយនៅឆ្នាំ២០២៤នេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm