សម្ដេច​តេ​ជោ ហ៊ុន សែន អបអរសាទរ​គោព្រៃ​កម្ពុជា​ឈ្នះ​កោះ​ហ្គាំ ១-០ ខណៈ​ជើង​ទី​២ ប្រកួត​ស្អែក​នេះ​

2021/10/11 04:54:38 pm        662

​បាល់ទាត់៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​បង្ហោះ​សារ​អបអរសាទរ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រោយ​យកឈ្នះ​ក្រុម​កោះ​ហ្គាំ​របស់​សហរដ្ឋអាមេរិក​ដោយ​លទ្ធផល ១-០ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup China 2023 នៅ​កីឡដ្ឋាន Khalifa Sport City ប្រទេស​បា​រ៉ែ​ន។​

​ការ​អបអរសាទរ​ស​ម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី ក្រោយ​ក្រុម​គោព្រៃ​កម្ពុជា​ធ្វើបាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ជើងឯក​ទ្វីប​អាស៊ី​ជើង​ទី​១ ជាមួយ​កោះ​ហ្គាំ​កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២១ ដោយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដណ្ដើម​បាន​ជ័យជម្នះ ១-០។​ ​ជំនួប​ដ៏​ជក់ចិត្ត​ដែល​មាន​អ្នកទស្សនា​តាមរយៈ​ការផ្សាយ​ផ្ទាល់​ជាង ១០​ម៉ឺន​នាក់​នេះ កម្ពុជា​ធ្វើ​បាន​យ៉ាង​ល្អពិសេស​នៅ​វគ្គ​ទី​១ ដោយ​បាន​ដាក់​សម្ពាធ​លើ​កោះ​ហ្គាំ​រហូត​ធ្វើ​សម្រេច​គ្រាប់​បាល់​នាំមុខ ១​គ្រាប់​នៅ​នាទី​២៦ ដោយ​ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ក្រោយ​ទទួល​បាល់​បញ្ជូន​ពី​សិស្ស​ប្អូន លឹម ពិសុទ្ធ ហើយ​លទ្ធផល​នេះ​ក៏បាន​រក្សា​រហូតដល់​ចប់​ការប្រកួត​។​ ​ក្រៅពី​ការ​អបអរ​សាទរ​ជ័យជម្នះ​ក្នុង​ជើង​ទី​១ នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​នឹង​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់​សម្ដេច​ចំនួន ១០​ម៉ឺន​ដុល្លារ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រសិនបើ​ក្រុម​គោព្រៃ​កម្ពុជា​អាច​ទម្លាក់​កោះ​ហ្គាំ​ឡើង​វគ្គ​បន្ដ​ នៃ​ពានរង្វាន់​បាល់ទាត់​ជើងឯក​ទ្វីប​អាស៊ី​នេះ​ទៀត​ផង។ រីឯ​ឯកឧត្ដម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក៏បាន​ប្រកាស​ឧបត្ថម្ភ​ចំនួន ៥​ពាន់​ដុល្លារ​សម្រាប់​ការ​ទាត់​បញ្ចូល​ទី​កោះ​ហ្គាំ​ក្នុង ១​គ្រាប់​ផង​ដែរ​។​

​គួរ​ដឹង​ថា ជំនួប​កាត់សេចក្ដី​ជើង​ទី​២ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ឡើង​ទៅ​វគ្គ​ចែក​ពូ​ល​ជុំ​ទី​៣ នៃ​ពានរង្វាន់ AFC Asian Cup China 2023 រវាង​កម្ពុជា និង​កោះ​ហ្គាំ​នឹង​ធ្វើ​ឡើង​នា​វេលា​ម៉ោង ១១​យប់​ថ្ងៃ​ទី​១២ ខែ​តុលា​ស្អែក​នេះ​នៅ​ទឹកដី​កណ្ដាល​នា​កីឡដ្ឋាន Khalifa Sport City ប្រទេស​បា​រ៉ែ​ន​ដដែល។ ការប្រកួត​នេះកម្ពុជា​ត្រូវការ​ត្រឹម​លទ្ធផល​ស្មើគ្នា​ប៉ុណ្ណោះ នឹង​បាន​ឡើង​វគ្គ​បន្ដ​ដោយ​ស្វ័យប្រវត្តិ​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        307
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        382

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm