[UPDATE] មនុស្សជិត១០០ នាក់នៅតែបាត់ខ្លួនក្រោយព្យុះសង្ឃរាហេលេន ខណៈអ្នកស្លាប់ពីព្យុះធំៗ២នៅអាមេរិកឡើងជាង២៥០នាក់

2024/10/16 11:22:11 am        163

អភិបាលរដ្ឋ North Carolina លោក Roy Cooper កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបញ្ជាក់ថា មនុស្សចំនួន ៩២នាក់ មកពីរដ្ឋ North Carolina នៅតែបាត់ខ្លួនជិតបីសប្តាហ៍ បន្ទាប់ពីព្យុះសង្ឃរាហេលេន (Hurricane Helene) ជាព្យុះដ៏ធ្ងន់ធ្ងរបំផុត បានវាយប្រហារសហរដ្ឋអាមេរិក ចាប់តាំងពីព្យុះ Katrina ក្នុងឆ្នាំ ២០០៥ ។ ព្យុះហេលេននេះ បានវាយប្រហារភាគអាគ្នេយ៍ ឆក់យកជីវិត មនុស្សរាប់រយនាក់ និងបន្សល់ទុកមនុស្សជិត១០០នាក់បន្តបាត់ខ្លួននៅទូទាំងតំបន់នេះ។

ចំនួនអ្នកស្លាប់ដោយសារព្យុះហេលេន បានកើនឡើងជាង ២៣០ នាក់ មុនការមកដល់របស់ព្យុះដ៏មហន្តរាយមួយទៀតគឺ មីលតុន (Milton) ដែលបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ២៣ នាក់ នៅក្នុងរដ្ឋ Florida។

នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) លោក Cooper បាននិយាយថា ឆ្មាំជាតិកំពុងបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះរបស់ខ្លួន។

លោកបន្តថា ក្រោយខ្យល់ព្យុះភ្លាមៗ មានមនុស្សជាច្រើនបានទូរស័ព្ទផ្ដល់ដំណឹងពីស្ថានភាពមិត្តភ័ក្ដិ ឬក្រុមគ្រួសារដែលពួកគេមិនអាចទាក់ទងបាន។ 

លោក Cooper បាននិយាយថា ព្យុះនេះបាននាំមកនូវភ្លៀងធ្លាក់ខ្លាំងក្នុងប្រវត្តិសាស្ត្រ និងការបំផ្លិចបំផ្លាញតំបន់ដ៏ស្រស់ស្អាតបំផុតមួយនៃរដ្ឋរបស់យើង ។ការស្តារឡើងវិញនូវផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានានឹងមានរយៈពេលយូរ ហើយយើងនឹងនៅជាមួយភាគខាងលិចនៃរដ្ឋ North Carolina គ្រប់ពេលវេលា។

គួររម្លឹកថាព្យុះសង្ឃរា ហេលេន បានវាយប្រហាររដ្ឋ Florida កាលពីចុងខែកញ្ញា មិនយូរប៉ុន្មានមុនការមកដល់នៃព្យុះមីលតុន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am