កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១១ ខែតុលានេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត ចុះពិនិត្យច្រាំងទន្លេ ស្ថិតក្នុងភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស ដែលរងគ្រោះស្រុតច្រាំងទន្លេប្រវែងជាង១០០ម៉ែត្រ។
ក្នុងនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានផ្តល់ប្រេង៣០០លីត្រជូនដល់ គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយស្រុកកងមាស ដើម្បីការបូមទឹករំដោះចេញពីក្នុងភូមិ ។ សូមជម្រាបជូនថា ច្រាំងទន្លេក្នុងភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស បានស្រុតចូលទន្លេរយៈពេល បីថ្ងៃមកហើយ ប៉ុន្តែមិនប៉ះពាល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋឡើង។




