សិស្សទើបប្រឡងបាក់ឌុបជាច្រើនចាប់ផ្ដើមរៀនបំប៉នត្រៀមប្រឡងចូលសាកលវិទ្យាល័យល្បីៗ

2024/10/16 07:45:14 pm        1.3 K

សិស្សទើបបញ្ចប់ការប្រឡងបាក់ឌុបជាច្រើន មានទាំងអ្នកនៅរាជធានីភ្នំពេញ ក៏ដូចជា​សិស្ស​មក​ពី​តាម​បណ្ដាខេត្តចាប់ផ្ដើមនាំគ្នាមករៀនបំប៉នថែម នៅសាលាជ័យថាវី ក្នុងគោលដៅ​ត្រៀម​ចូល​សិក្សា​តាម​បណ្ដាសាកលវិទ្យាល័យល្បីៗ។ ការរៀនត្រៀមនេះជាក់ស្ដែងគឺចាប់ផ្ដើមមុនការប្រកាសលទ្ធផលបាក់ឌុប ជាប់ឬធ្លាក់។ ទិដ្ឋភាព​នេះ​ប​ង្ហាញថាសិស្សដែលមកសិក្សាត្រៀម សុទ្ធតែមា​នភាព​ជឿជាក់​លើ​លទ្ធផល​បាក់ឌុប​រួច​ទៅ​ហើយ​។

វត្តមានសិស្សជាច្រើនដែលទើបប្រឡងបាក់ឌុបចប់កាលពីពេលថ្មីៗនេះ កំពុងបន្ត​សកម្មភាព​សិក្សា​យ៉ាង​សកម្មដើម្បីត្រៀមប្រឡងចូលនៅតាមបណ្ដាសាកលវិទ្យាល័យល្បីៗ។ សិស្ស​ខ្លះ​បាន​ចាប់​ផ្ដើម​សិក្សាទៅហើយ រីឯសិស្សខ្លះទៀតទើបធ្វើដំណើរមកពីតាមបណ្ដាខេត្ត ដើម្បីចុះ​ឈ្មោះ​សិក្សា​បំប៉ន​នៅសាលាជ័យថាវី។ ជាទិដ្ឋភាពសម្រាប់ថ្ងៃនេះ សិស្សជាច្រើនកំពុងសិក្សា ដើម្បី​ត្រៀម​​សម្រាប់ការប្រឡងចូល វិទ្យាស្ថានជាតិបច្ចេកវិទ្យា ហៅកាត់ថា សាលាតិចណូ រីឯសិស្ស​ជា​ច្រើន​ផ្សេង​ទៀត ក៏បានមកចុះឈ្មោះដើម្បីសិក្សាត្រៀមប្រឡងចូល សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ផងដែរ។

សម្រាប់សិស្សដែលបានចុះឈ្មោះសិក្សាត្រៀមនៅថ្ងៃនេះ លើកឡើងថាពួកគេត្រូវសិក្សាត្រៀមលើ ៣មុខវិជ្ជា សម្រាប់ការប្រឡងចូលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ការសិក្សានឹងចាប់​ផ្ដើម​ពី​ថ្ងៃទី ២១ ខែតុលាខាងមុខ ដែលរៀនលើមុខវិជ្ជា គណិត ជីវៈ និងគីមី។

ការមកចុះ​ឈ្មោះសិក្សាបំប៉នថែមនៅថ្ងៃនេះ សម្រាប់សិស្សមកពីតាមបណ្ដាខេត្ត គឺមានអាណា​ព្យាបាល​ជូន​មកដោយផ្ទាល់ផងដែរ។ ជាក់ស្ដែងពួកគាត់ខ្លះ បានមកដល់ភ្នំពេញ កាលពីម្សិលខ្លះ រីឯអ្នកខ្លះទៀត ងើបជិះម៉ូតូជាមួយកូន ពីខេត្តព្រៃវែង នៅម៉ោង៥ព្រឹកនាថ្ងៃនេះតែម្ដង។ អាណាព្យា​បាលពួកគាត់បង្ហាញក្ដីសប្បាយរីករាយដែលកូនខំប្រឹងប្រែងរៀនសូត្រ។

គួរបញ្ជាក់ថា ការសិក្សាបំប៉ន ដើម្បីត្រៀមប្រឡងចូលតាមបណ្ដាសាកលវិទ្យាល័យល្បីៗនេះ គឺ​ចាប់​ផ្ដើម​តាំងពីមុនប្រកាសលទ្ធផលបាក់ឌុបទៅទៀត។ សិស្សដែលមកសិក្សាត្រៀមទាំងនេះ គឺ​សុទ្ធតែសិស្សដែលភាពជឿជាក់លើលទ្ធផលប្រឡង។ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ប្រកាស​លទ្ធផល​បាក់ឌុប នៅថ្ងៃទី ៣០ ខែតុលា សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ រីឯ​បណ្ដា​ខេត្ត​ដទៃ​ទៀត នឹងធ្វើការប្រកាសលទ្ធផល នៅថ្ងៃទី ៣១ ខែតុលា៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm