យោងតាមប្រភពព័ត៌មានចំនួនពីរដែលដឹងច្បាស់ពីប្រតិបត្តិការ បានឲ្យដឹងថា ក្រុមហេសបូឡា កំពុងត្រៀមសម្រាប់សង្គ្រាមរយៈពេលយូរពីការបំផ្លាញនៅប្រទេសលីបង់ភាគខាងត្បូង បន្ទាប់ពីអ៊ីស្រាអែលបានកម្ចាត់មេដឹកនាំជាន់ខ្ពស់របស់ខ្លួន។

រយៈពេលបីសប្តាហ៍នៃការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល បានធ្វើឱ្យសមត្ថភាពរបស់ក្រុមហេសបូឡា ចុះខ្សោយ។
មេបញ្ជាការតំបន់របស់ក្រុមហេសបូឡា និងប្រភពមួយដែលជិតស្និទ្ធទៅនឹងក្រុមនេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា វង់ប្រតិបត្តិការ ត្រូវបានបង្កើតឡើងរយៈពេល៧២ម៉ោង បន្ទាប់ពីមេដឹកនាំក្រុម លោក Sayyed Hassan Nasrallah ត្រូវបានសម្លាប់។

សង្រ្គាម របស់ក្រុមហេសបូឡា នឹងពឹងផ្អែកលើបណ្តាញផ្លូវរូងក្រោមដីរបស់ខ្លួន ដែលអ៊ីស្រាអែលនិយាយថា លាតសន្ធឹងរាប់រយម៉ាយស៍។ យោធាអ៊ីស្រាអែល បានបញ្ចេញឃ្លីបវីដេអូ ដែលសារព័ត៌មានរ៉យទ័រ មិនអាចផ្ទៀងផ្ទាត់បាន និងបាននិយាយថាបង្ហាញពីផ្លូវរូងក្រោមដីដ៏ជ្រៅថតទាហានរបស់ខ្លួន។ មេបញ្ជាការតំបន់របស់ក្រុមហេសបូឡា បានចាត់ទុកផ្លូវរូងក្រោមដីនេះថាជា «មូលដ្ឋាននៃសមរភូមិ»។