នៅថ្ងៃទី ១៦ ខែ តុលា ឆ្នាំ២០២៤នេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំមហាសន្និបាតប្រចាំឆ្នាំលើកទី២៩ និងការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី អាណត្តិទី១៥ (២០២៤-២០២៦) ការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១ (២០២៤-២០២៧) ដែលនឹងប្រព្រឹត្តទៅ នៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
បេក្ខភាពឈរឈ្មោះប្រកួតប្រជែងជាប្រធាននៅអាណត្តិនេះ មានចំនួន ៥រូបគឺ
១. មេធាវី សាំង វណ្ណៈ អត្តលេខ ៣៥៧ លេខរៀងទី១នៃសន្លឹកឆ្នោត
២. មេធាវី សេង វួចហ៊ុន អត្តលេខ ២៧៣ លេខរៀងទី២នៃសន្លឹកឆ្នោត។
៣-មេធាវី ព្រហ្ម វិចិត្រអក្ខរា អត្តលេខ ៥៧៦ លេខរៀងទី៣នៃសន្លឹកឆ្នោត។
៤-មេធាវី សេក សោភ័ណ អត្តលេខ ៨១៧ លេខរៀងទី៤នៃសន្លឹកឆ្នោត។
៥-មេធាវី រុន រ័ត្នវាសនា អត្តលេខ ១៣២១ លេខរៀងទី៥នៃសន្លឹកឆ្នោត។
លទ្ធផលនៃការបោះឆ្នោត នឹងត្រូវប្រកាសនៅល្ងាចថ្ងៃដដែរនេះ។
សូមបញ្ជាក់ថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គិតត្រឹមឆ្នាំ២០២៤នេះ មានអាយុកាល២៩ឆ្នាំហើយ ។ វិជ្ជាជីវៈមេធាវី គឺជាវិជ្ជាជីវៈឯករាជ្យ និង សេរី ដែលចូលរួមបម្រើវិស័យយុត្តិធម៌នៅកម្ពុជា ដែលបច្ចុប្បន្ននេះមានសមាជិកសរុបចំនួន ២៩៩៦នាក់។









