របាយការណ៍របស់ADB៖ គ្រោះមហន្តរាយបង្កឱ្យមានការភៀសខ្លួន ច្រើនជាងជម្លោះ

2024/10/16 09:41:14 pm        251

យោងតាមរបាយការណ៍ថ្មីមួយដែលចេញផ្សាយកាលពីថ្ងៃអង្គារដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមជ្ឈមណ្ឌលតាមដានការជម្លៀសខ្លួនខាងក្នុងប្រទេស បានឲ្យដឹងថា គ្រោះមហន្តរាយសកលនៅឆ្នាំ២០២៣ មានចំនួនជនភៀសខ្លួនច្រើនជាង ជម្លោះ និងអំពើហិង្សា។

របាយការណ៍ដែលមានចំណងជើងថា «ការផ្តល់ហិរញ្ញវត្ថុអភិវឌ្ឍន៍សម្រាប់ដំណោះស្រាយចំពោះការជម្លៀសខ្លួននៅក្នុងបរិបទនៃគ្រោះមហន្តរាយ និងបម្រែបម្រួលអាកាសធាតុនៅអាស៊ី និងប៉ាស៊ីហ្វិក» បាននិយាយថា កាលពីឆ្នាំមុន ជនភៀសខ្លួនខាងក្នុងប្រទេសមានចំនួន២៦,៤លាននាក់ ឬផ្លាស់ប្តូរទីលំនៅដោយបង្ខំនៅក្នុងប្រទេសមួយ គឺបណ្តាលមកពីគ្រោះមហន្តរាយ បើប្រៀបធៀបទៅនឹងអ្នកភៀសខ្លួនចំនួន២០,៥លាន បង្កឡើងដោយជម្លោះ និងអំពើហិង្សា។

របាយការណ៍ បានរកឃើញថាការភៀសខ្លួនដោយគ្រោះមហន្តរាយភាគច្រើន ត្រូវបានកត់ត្រាទុកជាសកលក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលបានកើតឡើងនៅអាស៊ី និងប៉ាស៊ីហ្វិក ដោយមានអ្នកជម្លៀសខ្លួននៅខាងក្នុងប្រទេសចំនួន១៧៧លាននាក់ ត្រូវបានរាយការណ៍ក្នុងអំឡុងឆ្នាំ ២០១៤ ដល់ឆ្នាំ២០២៣។

របាយការណ៍នេះ បានព្រមានថា ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ទំនងជានឹងបង្កើនចំនួន រយៈពេល និងភាពធ្ងន់ធ្ងរនៃការជម្លៀសខ្លួន នៅនៅទូទាំងពិភពលោក។

របាយការណ៍ បានលើកឡើងពីវិធីមួយចំនួនដែលហិរញ្ញវត្ថុអភិវឌ្ឍន៍ អាចត្រូវបានប្រើប្រាស់ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងការជម្លៀសខ្លួន។

ធនាគារអភិវឌ្ឍន៍ពហុភាគី អាចគាំទ្រ និងជំរុញដល់គោលនយោបាយ និងការវិនិយោគដែលរួមបញ្ចូលការជម្លៀសខ្លួន ធ្វើឲ្យប្រព័ន្ធទិន្នន័យជាតិកាន់តែប្រសើរ និងបង្កើនការយល់ដឹងសម្រាប់ប្រទេសនានា ដើម្បីរួមបញ្ចូលការភៀសខ្លួនចូលទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ពួកគេ។ របាយការណ៍ ក៏បានអំពាវនាវឱ្យមានវិធីសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលទទួលស្គាល់កាន់តែច្បាស់ពីភាពស្មុគស្មាញនៃការភៀសខ្លួន ដែលកំពុងកើតឡើងនៅក្នុងបរិបទនៃបម្រែបម្រួលអាកាសធាតុ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm