ក្រុមហ៊ុន Meta ប្រឈមបណ្តឹងរដ្ឋរបស់អាមេរិក ជុំវិញការញៀនលេងបណ្ដាញសង្គមរបស់យុវវ័យ

2024/10/16 09:56:42 pm        602

ចៅក្រមសហព័ន្ធនៅរដ្ឋកាលីហ្វ័រនីញ៉ា (California) បានសម្រេចកាលពីថ្ងៃអង្គារ (១៥ តុលា) ថា ក្រុមហ៊ុនមេរបស់បណ្ដាញសង្គម ហ្វេសប៊ុក (Facebook) ឈ្មោះ មេតា (Meta) ត្រូវតែប្រឈមមុខនឹងបណ្ដឹងពីបណ្ដារដ្ឋរបស់សហរដ្ឋអាមេរិក ដោយចោទប្រកាន់ថាក្រុមហ៊ុននេះបានបញ្ឆេះបញ្ហាសុខភាពផ្លូវចិត្តក្នុងចំណោមមនុស្សវ័យជំទង់ ដោយធ្វើឱ្យយុវជនញៀននឹងលេងបណ្ដាញសង្គម Facebook និង Instagram។

លោកស្រី វ៉ននេ ហ្គនហ្សាលេស រ៉ជើស៍ (Yvonne Gonzalez Rogers) ចៅក្រមប្រចាំតំបន់របស់អាមេរិកដែលមានមូលដ្ឋាននៅទីក្រុង អកលែន (Oakland) បានច្រានចោលសំណើរបស់ Meta ក្នុងការទាមទារឱ្យលុបចោលបណ្ដឹងដែលធ្វើឡើងដោយរដ្ឋជាច្រើន នៅក្នុងបណ្តឹងពីរដាច់ដោយឡែកពីគ្នា ដែលបានដាក់កាលពីឆ្នាំមុន ដែលមួយពាក់ព័ន្ធនឹងរដ្ឋជាង៣០ រួមមានរដ្ឋកាលីហ្វ័រនីញ៉ា និងញូវយ៉ក និងមួយទៀតដាក់ដោយរដ្ឋហ្វ្លរីដា (Florida)។

រដ្ឋទាំងនោះកំពុងស្វះស្វែងរកដីការបស់តុលាការប្រឆាំងនឹងការអនុវត្តអាជីវកម្មខុសច្បាប់របស់ Meta និងចង់បានសំណងការខូចខាតរូបិយវត្ថុដែលមិនបានបញ្ជាក់។

សំណុំរឿងរាប់រយករណីត្រូវបានប្តឹងដោយដើមបណ្តឹងផ្សេងៗគ្នាដែលចោទប្រកាន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ពីការបង្កើតមុខងារដែលនាំឱ្យអ្នកប្រើប្រាស់វក់នឹងលេងបណ្ដាញសង្គម ហើយនាំឱ្យមានបញ្ហាសុខភាពដូចជាការថប់បារម្ភ ជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តផ្សេងទៀតក្នុងចំណោមមនុស្សវ័យជំទង់ និងការមិនព្រមានពីហានិភ័យដល់អ្នកប្រើប្រាស់៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm