ប្រដាល់៖ មិនគួរឱ្យជឿឡើយកីឡាករប្រដាល់អង់គ្លេស Tyson Fury ត្រូវបានកីឡាករអាមេរិក Deontry Wilder វាយឱ្យដួល និងត្រូវបានអាជ្ញាកណ្តាលរាប់ពីរដងក្នុងទឹកទី៤ តែងើបមកបន្តការប្រកួតរហូតវាយឱ្យ Wilder បោះបង់ការប្រកួតនៅទឹកទី១១ វិញដើម្បីការពារខ្សែក្រវាត់ពិភពលោក WBC របស់ខ្លួន។

១២ខែបន្ទាប់ពីជំនួបទី២ របស់កីឡាករទាំងពីរដែល Tyson Fury បានយកឈ្នះកីឡាករអាមេរិករូបនេះម្តងរួចមកហើយនោះ ការប្រកួតនៅកីឡដ្ឋាន T-Mobile Arena ទីក្រុង Las Vegas សហរដ្ឋអាមេរិកថ្ងៃអាទិត្យម្សិលមិញ Tyson Fury បានបន្តស្ថិតិប្រកួតមិនចាញ់ក្នុងអាជីពប្រដាល់របស់ខ្លួនឡើងដល់ ៣២ប្រកួត។ ជាការប្រកួតដ៏ល្អមើល និងជក់ចិត្តមួយដោយ Fury បានវាយឱ្យ Wilder ត្រូវបានអាជ្ញាកណ្តាលរាប់ម្តងនៅទឹកទី៣ មុនពេលដែល Wilder វាយឱ្យ Fury ត្រូវបានអាជ្ញាកណ្តាលរាប់ដល់ទៅពីរដងនៅទឹកទី៤ វិញ។ មិននឹកស្មានថា ការប្រកួតអាចអូសបន្លាយវែងឆ្ងាយផងដែរ តែផ្ទុយទៅវិញ Tyson Fury បានទប់រហូតដល់ទឹកទី១១ និងវាយ Wilder រហូតបោះបង់ការប្រកួតតែម្តង។

នេះជាជ័យជំនះទី៣២ ក្នុងអាជីពរបស់កីឡាករអង់គ្លេស Tyson Fury ដែលមានន័យថា គេនៅតែបន្តកាន់កាប់ខ្សែក្រវាត់ទំងន់ធ្ងន់ពិភពលោក WBC បូករួមនឹងខ្សែក្រវាត់ IBF, WBO និង IBO។ រំលឹកថា កីឡាករទាំងពីរធ្លាប់ជួបគ្នាកន្លងមកចំនួនពីរលើករួចមកហើយដោយលើកដំបូងនៅឆ្នាំ២០១៨ ស្មើគ្នា និងឆ្នាំមុន Tyson Fury យកឈ្នះ៕
អត្ថបទ៖នាង សុភាវុធ