UN៖ យេម៉ែន ប្រឈមនឹងការអូសចូលក្នុងជម្លោះ នៅមជ្ឈិមបូព៌ា ដែលអាចរាលដាលគ្រប់គ្រងលែងបាន

2024/10/16 10:50:13 pm        113


បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅយេម៉ែន បាននិយាយកាលពីថ្ងៃអង្គារ (ទី១៥ ខែតុលា) ថា ប្រទេសក្រីក្របំផុតរបស់ពិភពអារ៉ាប់មួយនេះ ប្រឈមនឹងត្រូវបានអូសទាញឲ្យចូលទៅក្នុងការកើនឡើងនូវភាពតានតឹងផ្នែកយោធា នៅតំបន់មជ្ឈិមបូព៌ា ដែលបន្តមានកម្ដៅខ្លាំងឡើងៗ ហើយអាចរាលដាលរហូតលែងគ្រប់គ្រងបាន។

លោក Hans Grundberg បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ថា ជារឿងគួរឲ្យសោកស្ដាយណាស់ដែលប្រទេសយេម៉ែនជាផ្នែកមួយនៃការកើនឡើងនូវភាបតានតឹងនេះ ហើយលោកបានព្រមានថា ការវាយប្រហារម្តងហើយម្តងទៀតលើការដឹកជញ្ជូនអន្តរជាតិដោយក្រុមឧទ្ទាមហ៊ួទីរបស់ប្រទេសនេះ «បានបង្កើនហានិភ័យកាន់តែខ្លាំងឡើងពីការមានគ្រោះមហន្តរាយដល់បរិស្ថាន» នៅក្នុងសមុទ្រក្រហម។

ទាំងលោក Grundberg និងប្រធានផ្នែកមនុស្សធម៌ស្តីទីរបស់ UN លោកស្រី Joyce Msuya បានជំរុញឲ្យក្រុមហ៊ួទីគាំទ្រដោយអ៊ីរ៉ង់បញ្ឈប់ការវាយប្រហាររបស់ពួកគេលើការដឹកជញ្ជូនអន្តរជាតិ ដែលក្រុមឧទ្ទាមបានចាប់ផ្តើមធ្វើបែបនេះ ដើម្បីគាំទ្រក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ដែរ គឺក្រុមហាម៉ាស បន្ទាប់ពីមានការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នៅប្រទេសអ៊ីស្រាអែល រហូតនាំឲ្យអ៊ីស្រាអែលធ្វើសង្គ្រាមសងសឹក ដែលបន្តមានមិនទាន់ចប់ នៅតំបន់ហ្កាហ្សា។

ហើយជាមួយគ្នានេះដែរ មន្ត្រី UN ក៏បានទាមទារឲ្យមានការដោះលែងបុគ្គលិករាប់សិបនាក់របស់ UN បុគ្គលិកនៃអង្គការមិនមែនរដ្ឋាភិបាល និងបេសកកម្មការទូត ហើយនិងសមាជិកនៃសង្គមស៊ីវិល ដែលភាគច្រើនត្រូវបានឃុំខ្លួនតាំងពីខែមិថុនាមក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm