នាយករដ្ឋមន្ត្រីកាតានិងជារដ្ឋមន្ត្រីការបរទេស លោក Sheikh Mohammed bin Abdulrahman Al Thani បាននិយាយថា ជំហររបស់រដ្ឋាភិបាលអ៊ីស្រាអែល គឺជាឧបសគ្គចំពោះកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប។
លោកនាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងបទសម្ភាសន៍មួយទូរទស្សន៍ជាតិកាតាថា៖«ប្រទេសកាតា បានដើរតួជាអ្នកសម្រុះសម្រួល ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះ។ យើងបានធ្វើការងារនេះ អស់រយៈពេលជាងមួយឆ្នាំហើយប៉ុន្តែគួរឲ្យសោកស្ដាយណាស់ កិច្ចព្រមព្រៀងមួយ តម្រូវឲ្យមានការយល់ព្រមពីភាគីទាំងពីរ។ ពុំមានភាគីណាមួយ បានចេតនាក្នុងការសម្រេចកិច្ចព្រមព្រៀងនេះទេ។ ទោះបីជាយើងធ្វើអ្វីជាអ្នកសម្រុះសម្រួលក៏ដោយ លទ្ធផល គឺនៅតែដដែល។អ្នកដឹងអំពីឧបសគ្គរួចហើយ។ ភាគីអ៊ីស្រាអែល គឺជាឧបសគ្គ ជាពិសេស នាពេលថ្មីៗនេះ»។
លោក Abdulrahman Al Thani បានសង្កត់ធ្ងន់ថា ទោះបីជាប្រទេសរបស់លោកប្រកាន់ខ្ជាប់នូវ «ជំហរជាប់លាប់ ច្បាស់លាស់ និងល្បីល្បាញ»របស់ខ្លួនក្នុងការគាំទ្រប្រជាជនប៉ាឡេស្ទីនក៏ដោយ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួន តែងតែមាន «តម្លាភាព និងដោយស្មោះត្រង់»។
លោកបានបន្ថែមថា ប្រទេសកាតា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងគោលបំណងដោះស្រាយ ជម្លោះនេះ។