អាជ្ញាធរគ្រាអាសន្ន និងគ្រោះមហន្តរាយទួរគី(AFAD) បានរាយការណ៍ថា ការរញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ បានអង្រួនខេត្ត Malatya ស្ថិតនៅភាគខាងកើតប្រទេសទួរគី នៅថ្ងៃពុធនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានសេចក្តីរាយការណ៍ភ្លាមៗពីការខូចខាត និងគ្រោះថ្នាក់នោះទេ ។
រូបភាពវីដេអូឃ្លីបរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ទទួលបានពីទីក្រុង Diyarbakir ឃើញគ្រឿងបរិក្ខាជាច្រើននៅក្នុងផ្ទះ បានអង្រួន ក្រោយភាពរំញ័រ វាយប្រហារតំបន់ភាគខាងកើតទួរគី ។
ដោយឡែក មន្ទីររញ្ជួយដីមេឌីទែរ៉ាណេអឺរ៉ុប បាននិយាយថា ការរញ្ជួយដីនេះ មានកម្រិត ៦,១រ៉ិចទ័រ និងស្ថិតក្នុងជម្រៅដី ៩គ.ម ៕