អំឡុងជំនួបជាមួយនាយករដ្ឋមន្រ្តីចិនលោក Li Qiang នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin និយាយថា ភាពជាដៃគូថាមពលរបស់រុស្ស៊ី និងចិន មានលក្ខណៈទូលំទូលាយ និងយុទ្ធសាស្រ្ត ។
លោក Mishustin និយាយថា ភាពជាដៃគូលើវិស័យថាមពល ត្រូវការលក្ខណៈទូលំទូលាយយុទ្ធសាស្រ្ត ដោយគ្របដណ្តប់លើឧស្សាហកម្មប្រេង ឧស្ម័នធម្មជាតិ ធ្យូងថ្ម និងនុយក្លេអ៊ែរ ។
គួរឲ្យដឹងថា ប្រមុខរដ្ឋាភិបាលជាច្រើន បានជួបជុំគ្នានៅក្នុងទីក្រុងអ៊ីស្លាម៉ាបាដ មុនកិច្ចប្រជុំអង្គការកិច្ចសហប្រតិបត្តិការក្រុងសៀងហៃនៅក្នុងសប្តាហ៍នេះ ។
លោក Mishustin និយាយថា រុស្ស៊ី និងចិន នឹងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ។ ពួកយើងនឹងបង្កើនទំហំពាណិជ្ជកម្មទៅវិញទៅមក និងដាក់ចេញគម្រោងវិនិយោគទុនរួមគ្នា ។
លោកបន្តថា នៅក្នុងវិស័យដឹកជញ្ជូន ពួកយើងនឹងបង្កើនការដឹកជញ្ជូនទំនិញ បង្កើនសមត្ថភាពឆ្លងកាត់ព្រំដែន នៅតាមព្រំដែនចិន-រុស្ស៊ី ។ ពួកយើងនឹងបង្កើតផងដែរ ច្រករបៀងដឹកជញ្ជូនអន្តរជាតិ ពួកយើងនឹងយកចិត្តទុកដាក់លើវិស័យកសិកម្ម ហើយនិងពង្រឹងសន្តិសុខស្បៀងនៅក្នុងប្រទេសរុស្ស៊ី និងប្រទេសចិន ៕